ក្រុងមូស្គូគូសបញ្ជាក់កាលពីថ្ងៃទី១៩ មិថុនា ថាពុំអាចទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ាកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររុស្ស៊ី និងអាមេរិករហូតដល់១ភាគ៣ឡើយ ។ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីឌ្រី រ៉ូហ្គូ ហ្ស៊ីន ថ្លែងទៅកាន់សារព័ត៌មានថា ប្រការនេះមានន័យថា លោកអូបាម៉ាពុំដឹងពីសារសំខាន់នៃបញ្ហា ឬមួយក៏លោកនិយាយកុហកដោយចំហ ឬក៏លោកពិតជាពុំមានវិជ្ជាជីវៈ ។
ក្នុងសុន្ទរកថាមួយថ្លែងនៅក្រុងបែ៊រឡាំងស្តីពីបញ្ហានេះ លោកអូបាម៉ាបានអំពាវនាវឱ្យមានការកាត់បន្ថយដល់ទៅ១ភាគ៣នូវអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយដោយសហរដ្ឋអាមេរិកនិងរុស្ស៊ី តែដោយអះអាងថាអាចថែរក្សាសន្តិសុខប្រទេសនិងកម្លាំងគួរឱ្យជឿជាក់ដោយកម្រិតចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនមាន ។ យោងតាមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រហៅថា សន្ធិសញ្ញា START ដែលចុះហត្ថលេខាជាមួយរុស្ស៊ីដោយលោកប្រធានាធិបតីអូបាម៉ាកាលពីឆ្នាំ២០១០ ក្រុងវា៉ស៊ីនតោននិងក្រុងមូស្គូ បានសន្យាកាត់បន្ថយ៣០%នៃក្បាលគ្រាប់នុយក្លេអ៊ែរ ដែលស្តុកទុកក្នុងរយៈពេល១០ឆ្នាំដែលត្រូវបន្ថយពី២.២០០គ្រាប់ មកនៅត្រឹម១.៥៥០គ្រាប់ ។ ការកាត់បន្ថយថ្មី១ភាគ៣នៃក្បាលគ្រាប់នុយក្លេអ៊ែរ របស់ប្រទេសទាំង២ បើព្រមព្រៀងគ្នានោះប្រទេសទាំង២នឹងនៅសល់ម្ខាងៗនូវក្បាលគ្រាប់នុយក្លេអ៊ែរត្រឹម១.០០០គ្រាប់ ។
លោករ៉ូហ្គូ ហ្ស៊ីន ថ្លែងថាប្រទេសទាំង២នឹងមិនបោះបង់ចោលឡើយនូវបញ្ហារំសាយអាវុធនុយក្លេអ៊ែរ បើដរាបណាក្រុងមូស្គូ និងក្រុងវាស៊ីនតោនពុំទាន់ស្វែងរកឃើញសុន្ទរកថារួមមួយអំពីការដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីល ដោយសហរដ្ឋអាមេរិកទេនោះ ។ លោកបន្តថា ក្នុងប្រវត្តិសាស្ត្រ ការអភិវឌ្ឍខែលការពារត្រូវដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍរបស់ដាវដែរ ។ ប្រទេសរុស្ស៊ីពុំមានទំនុកចិត្តចំពោះចេតនារបស់អាមេរិកក្នុងកម្រិតការដាក់ពង្រាយប្រព័ន្ធមីស៊ីល របស់ខ្លួនដែលមានដំណាក់កាលតែ៤ប៉ុណ្ណោះឡើយ ។ លោកអំពាវនាវដល់ក្រុងមូស្គូកុំឱ្យធ្វើជាថ្មីនូវការរំសាយគ្រឿងសព្វាវុធដែលគ្មានការទទួលខុសត្រូវដូចបណ្តាមេដឹកនាំសហភាពសូវៀត កាលពីដំណាច់ទសវត្សឆ្នាំ៨០ និងនៅដើមទសវត្សឆ្នាំ៩០ពេលមានសន្និសញ្ញាមិនស្មោះត្រង់ទាំងឡាយដែលចុះហត្ថលេខាដោយក្រុងមូស្គូនិងក្រុងវ៉ាស៊ីនតោន ។
មុននេះនាថ្ងៃទី១៩ មិថុនា ប្រធានាធិបតីរុស្ស៊ីលោកវា្ល៉ឌី មៀរពូទីន វាយតម្លៃថា រុស្ស៊ីត្រូវ គិតទៅដល់លទ្ធភាពនៃការវាយប្រហារបង្ការមួយ ប្រឆាំងបណ្តាផលប្រយោជន៍របស់ខ្លួនហើយបញ្ចូលរឿងនេះទៅក្នុងយុទ្ធសាស្ត្រការពាររបស់រុស្ស៊ី ។ លោកពូទីន ថ្លែងថា ពុំត្រឹមតែសហរដ្ឋអាមេរិកទេ ប៉ុន្តែប្រទេសដទៃៗយកចិត្តទុកដាក់យ៉ាងសកម្មដល់ការកែលម្អបណ្តាអាវុធការពាររបស់ខ្លួនក្នុងនោះរួមទាំងបណ្តាមីស៊ីល រយៈមធ្យម ។
ពិតណាស់បណ្តាប្រទេសជិតខាងយើងប្រព័ន្ធនេះ ។ លោកពូទីនអះអាងបែបនេះក្នុងឱកាសនៃកិច្ចប្រជុំនៅឯសហគ្រាសយោធាមួយនៃទីក្រុងសាំងប៉េទ័រស្បួរ ដែលនៅទីនោះផលិតបណ្តាមីស៊ីលការពារអាកាសធុនS-300 និងធុនVITYAS។ លោកពូទីនចាត់ទុកកិច្ចការពារអាកាសជាបញ្ហាសំខាន់សម្រាប់ទប់ទល់នឹងយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិកបន្តពង្រីកប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ