ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោមួយ​ក្បាល​បោល​បុក​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូច​ខាត​នៅ​អេស្ប៉ាញ​

11 ឆ្នាំ មុន

កាសែត​ដឹថែម​របស់​អង់គ្លេស​ផ្សាយ​ថា​ គោ​មួយ​ក្បាល​បាន​រួច​ចេញ​ពី​រថយន្ត​ ដើរ​រាតត្បាត​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​មួយ​របស់​អេស្ប៉ាញ​ បោល​បុក​រថយន្ត​ជា​ច្រើន​គ្រឿង​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​នាំ​គ្នា​រត់​ប្រសាច​តាម​ដង​ផ្លូវ​ ។​
នៅក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ គោ​ជល់​មួយ​ក្បាល​មាន​អាយុ​ប្រហែល​២​ឆ្នាំ​ ទម្ងន់​២០០​គីឡូ​ក្រាម​ បាន​រួច​ចេញ​ពី​រថយន្ត​ដឹក​គោ​

កាសែត​ដឹថែម​របស់​អង់គ្លេស​ផ្សាយ​ថា​ គោ​មួយ​ក្បាល​បាន​រួច​ចេញ​ពី​រថយន្ត​ ដើរ​រាតត្បាត​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​មួយ​របស់​អេស្ប៉ាញ​ បោល​បុក​រថយន្ត​ជា​ច្រើន​គ្រឿង​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​នាំ​គ្នា​រត់​ប្រសាច​តាម​ដង​ផ្លូវ​ ។​
នៅក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ គោ​ជល់​មួយ​ក្បាល​មាន​អាយុ​ប្រហែល​២​ឆ្នាំ​ ទម្ងន់​២០០​គីឡូ​ក្រាម​ បាន​រួច​ចេញ​ពី​រថយន្ត​ដឹក​គោ​មួយ​គ្រឿង​ក្នុង​ទីក្រុង​ម៉ាឡា​ហ្គា​ភាគ​ខាង​​ត្បូង​ប្រទេស​អេស្ប៉ាញ។​

ក្រោយ​មក​គោ​នោះ​ បាន​រាតត្បាត​នៅ​ពាស​ពេញ​ទីក្រុង​ និង​បោល​បុក​រថយន្ត​ជា​ច្រើន​គ្រឿង​ទទួល​រង​ការ​ខូច​ខាត​ និង​ធ្វើ​ឱ្យ​អ្នក​ស្រុក​ភិត​ភ័យ​នាំ​គ្នា​រត់​គេច​ប្រសាច​តាម​ដង​ផ្លូវ ។​ តាម​រូប​ភាព​នៅ​ក្នុង​វីដេអូ​ឃ្លីប​ គោ​ខាង​លើ​បាន​ស្ទុះ​ទៅ​វ័ធ​បុរស​ម្នាក់​ពាក់​អាវ​ក្រហម​ ប៉ុន្តែ​ជា​ចុង​ក្រោយ​គោ​នោះ​ត្រូវ​បាន​បង្ក្រាប​ពី​បុរស​រង​គ្រោះ​ រួម​ទាំង​ប៉ូលិស​ដែល​នៅ​ក្បែរ​នោះ​ជួយ​អន្តរាគមន៍​ផង​ ។​ នៅ​​ក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ថា​ បុរស​ដែល​បង្ក្រាប​គោ​ខាង​លើ​ គឺ​ជា​គ្រូ​ហ្វឹក​ហាត់​គោ​ ខណៈ​ប៉ូលិស​បាន​បញ្ជាក់​ថា គោ​ខាង​លើ​បាន​ទៅ​បុក​រថយន្ត​បណ្តាល​ឱ្យ​ខូច​ខាត​ចំនួន​៤​គ្រឿង​ ៕