ដោយសាររបួសចង្កេះនៅ តែបន្តការឈឺចាប់ បានបង្ខំឱ្យនាងវេនីស វីលៀម ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌWimbledon ៥ជំនាន់សម្រេចចិត្តដកខ្លួនពីការប្រកួតនាឆ្នាំ២០១៣នេះ។ថ្លែងនៅលើគេហទំព័រFacebook របស់ខ្លួន កីឡាការិនីអាេមរិករូបនេះបានបញ្ជាក់ថា ៖«សំណាងអាក្រក់ណាស់ដែលខ្ញុំមិនអាចទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Wimbledon ឆ្នាំនេះ ។
ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ ខណៈព្រឹត្តិការណ៍ប្រកួត Wimbledon គឺជាទីពេញចិត្តរបស់ខ្ញុំ ។ ប៉ុន្តែយ៉ាងណាខ្ញុំចាំបាច់ត្រូវទុកពេលព្យាបាលឱ្យជាសះស្បើយសិន ។ គោលបំណងខ្ញុំគឺធ្វើយ៉ាងណាទៅចូលរួមព្រឹត្តិការណ៍Mylan World Team Tennis ថ្ងៃទី៨ កក្កដា នាក្រុងវ៉ាស៊ីនតោនឌីស៊ីឱ្យខាងតែបាន »។
កាលពីឆ្នាំមុននៅក្នុងក្របខ័ណ្ឌ French Open នាងវេនីសបានបរាជ័យនៅជុំបើកឆាកក្រោយពីចាញ់ក្រោមថ្វីដៃកីឡាការិនីប៉ូឡូញ Urszula Radwanska ។ វាជាការបរាជ័យលើកដំបូងរបស់នាងរយៈពេល១២ឆ្នាំមកនេះ ៕
ចែករំលែកព័តមាននេះ