តាមប្រភពព័ត៌មានប៊ីប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មិថុនា ឆ្នាំ២០១៣ បានឱ្យដឹងថា អតីតនាយកបច្ចេកទេសក្លិបបាល់ទាត់អីុតាលី Roma គឺលោកហ្វ្រាង់កូ បាល់ឌីនី បានចូលរួមជាមួយក្លិប Tottenham ក្នុងនាមជានាយកបច្ចេកទេស ។
នៅលើគេហទំព័រក្លិប Tottenham បានប្រកាសឱ្យដឹងថា យើងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលលោកហ្វ្រង់កូ បាល់ឌីនី បានយល់ព្រមរួមកម្លាំងជាមួយយើងក្នុងតួនាទីជានាយកបច្ចេកទេស ដើម្បីជួយពង្រឹងការប្រកួតសម្រាប់រដូវកាលថ្មីនេះ ។ ចំណែកឯលោក Daniel Levy ប្រធានកិ្លប Tottenham បាននិយាយថា លោកហ្វ្រង់កូ បាល់ឌីនី គឺជាមនុស្សម្នាក់គួរឱ្យគោរពពីព្រោះលោកមានស្នាដៃល្អក្នុងដឹកនាំកន្លងមក ។
គួររំលឹកដែរថា លោកហ្វ្រង់កូ ទើបតែបានចាកចេញពីក្លិប Roma កាលពីដើមខែនេះបន្ទាប់ពីលោកមិនសប្បាយចិត្តជាមួយនឹងលទ្ធផលប្រកួតរបស់ក្លិប Roma ដែលបញ្ចប់រដូវកាលបានត្រឹមតែលេខរៀងទី 6 ក្នុងតារាងក្នុងរដូវកាល 2012-2013 និងលទ្ធផលមិនល្អកាលពីរដូវកាល 2011-2012 ផងដែរ ។ លោកធ្លាប់ជាជំនួយការរបស់លោកកាប៉េឡូ ក្នុងអំឡុងពេលដែលលោកកាប៉េលឡូដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ៕
ចែករំលែកព័តមាននេះ