ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Panasonic ចូល​រួម​ចំណែក​ការ​ពារ​បេតិក​ភណ្ឌ​ និង​បរិស្ថាន​ពិភព​លោក​តាម​រយៈ​កិច្ច​សហ​ការ​ជាមួយ​អង្គ​ការ​ UNESCO

12 ឆ្នាំ មុន

តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​មជ្ឈ​មណ្ឌល​ពិភព​លោក​នៃ​អង្គ​ការ​ UNESCO និង​ក្រុម​ហ៊ុន Panasonic បាន​អនុវ​ត្ត​កម្ម​វិធី​រួម​គ្នា​មួយ​ក្នុង​វិស័យ​អប់រំ​​ ទំនាក់​​ទំនង​ និង​ការ​គាំ​ទ្រ​បច្ចេក​វិទ្យា​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ ។

តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​មជ្ឈ​មណ្ឌល​ពិភព​លោក​នៃ​អង្គ​ការ​ UNESCO និង​ក្រុម​ហ៊ុន Panasonic បាន​អនុវ​ត្ត​កម្ម​វិធី​រួម​គ្នា​មួយ​ក្នុង​វិស័យ​អប់រំ​​ ទំនាក់​​ទំនង​ និង​ការ​គាំ​ទ្រ​បច្ចេក​វិទ្យា​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ ។

នៅ​មជ្ឈ​មណ្ឌល​​ព័ត៌​មាន​​បាយ័ន​ទី​ក្រុង​សៀម​រាប​ កាល​ពី​ថ្ងៃ​ទី​១៧​​ មិថុនា ២០១៣ នេះ​អង្គ​ការ​ UNESCO ដោយ​មានការ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​ក្រុម​ហ៊ុន Panasonic បាន​រៀប​ចំ​កម្ម​វិធី​អប់រំ​ដល់​សិស្សា​នុសិស្ស​កម្ពុជា​ឱ្យ​យល់​ដឹង​ពី​ការ​រក្សា​បរិ​ស្ថាន និង​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ ។​

លោក Phillippe Delanghe ប្រធាន​ផ្នែក​វប្ប​ធម៌​ និង​អ្នក​ឯក​ទេស​​កម្ម​វិធី​វប្ប​ធម៌​នៃ​ការិ​យា​ល័យ​​អង្គ​ការ UNESCO កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ជាក់​លាក់​រវាង​ក្រុម​ហ៊ុន​ Panasonic និង​អង្គ​ការ UNESCO នៅ​ឆ្នាំ​២០១១ គឺ​ការ​អប់រំ​ និង​បង្កើន​ការ​យល់​ដឹង​លើ​សារ​សំខាន់​ និង​តម្លៃ​នៃ​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​តាម​រយៈ​ការ​លើក​កម្ពស់​នៃ​ការ​ងារ និង​សកម្ម​ភាព​អប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ។​

លោក​បាន​បន្ត​ថា បច្ចុ​ប្បន្ន​នេះ​ក្រុម​ហ៊ុន​ Panasonic បាន​អនុវត្ត​កម្ម​វិធី​សិក្សា​ អេកូ​បេតិក​ភណ្ឌ​ពិភព​លោក​របស់​ខ្លួន​ជាង​១០​តំបន់​នៃ​បេតិក​ភណ្ឌ​ពិភព​លោក​ និង​មាន​កម្ម​វិធី​ប្រឡង​លើ​រូប​ភាព​អេកូ​កាល​ពី​ឆ្នាំ​មុន​ដោយ​ភ្ជាប់​ជាមួយ​កុមារ UNESCO មក​ពី​ជុំ​វិញ​ពិភព​លោក​ដើម្បី​បង្ហាញ​ពី​គំនិត​រក្សា​បរិ​ស្ថាន និង​បេតិក​ភណ្ឌ​ពិភព​លោក​ ។

សូម​បញ្ជាក់​ថា ក្រុម​ហ៊ុន​ Panasonic កំពុង​ធ្វើ​យុទ្ធ​នា​ការ​នៅ​ទូទាំង​ពិភព​លោក​ជាមួយ​នឹង​ការ​​លើក​កម្ពស់​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​តាម​រយៈ​​ការ​រួម​បញ្ចូល​​គ្នា​នៃ​ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​ព្រួយ​បារម្ភ​​របស់​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​ប្រភព​ថាម​ពល​ ការ​កែច្នៃ ការ​ប្រើ​ប្រាស់​ទឹក​ឡើង​វិញ ការ​ដាំ​ដើម​ឈើ និង​ការ​អប់រំ​ទៅ​អនា​គត ៕