ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! ឈើ​ប្រណីត​គិត​ជា​ទឹកប្រាក់​ប្រមាណ​១២​ម៉ឺន​ដុល្លារ​…

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ គឹ​ម យូ​ឡាយ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៦…

ខេត្តពោធិ៍សាត់ ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ គឹ​ម យូ​ឡាយ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​ឈើ​ប្រណីត ព្រមទាំង​បាន​រក​ឃើញ​វត្ថុ​តាង និង​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ គឹ​ម យូ​ឡាយ បាន​ប្តឹង​ទៅ​លើ​ជនសង្ស័យ​ចំនួន​៥​នាក់​រួម​មាន ១-​ឈ្មោះ ឡាយ ម៉ា​ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ បូ ធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៣-​ឈ្មោះ សៀម កុម្ភ​: ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៤-​ឈ្មោះ បូ ចាន់​ថន ភេទ​ប្រុស និង​៥-​ឈ្មោះ គង់ ហុង​លី ភេទ​ប្រុស រស់នៅ​ស្រុក​ភ្នំក្រវាញ ។

លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា សម្ភារ​:​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​លួច​បាន​នោះ​រួម​មាន កូន​ក្រឡឹង​ឈើ​ប្រភេទ​ធ្នង់​ចំនួន​១០៩៨​ដើម ឈើ​នាងនួន​ប្រវែង​១,០២​ម៉ែត្រ​ ចំនួន​៤​សន្លឹក ឫស​គ្រ​ញ៉ូ​ង​ចំនួន​៩​ដុំ ឈើ​ធ្នង់​ជ្រុង​ចំនួន​៤​ដុំ និង​ឈើ​ធ្នង់​កំរាស់​០,១០​ម៉ែត្រ​គុណ​នឹង​០,៥០​ម៉ែត្រ ប្រវែង ២,២០​ម៉ែត្រ ចំនួន​៣​សន្លឹក គិត​ជា​ទឹកប្រាក់​ប្រមាណ​១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច ឧបករណ៍​សម្រាប់​ជក់​មួយ​កំ​ប្លេ ដាវ​ចំនួន​៣​ដើម កាំបិត​មួយ ស្លាក​លេខ​ម៉ូតូ​មួយ​សន្លឹក មាន​លេខ​ត្បូងឃ្មុំ ១D-៤២០៣ និង​ម៉ូតូ​១​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ