ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ កំពុងធ្វើការ​ស៊ើបអង្កេត​ស្វែងរកចាប់ខ្លួន​ជនល្មើស​បំផ្លាញស្លាក​គណបក្ស​សង្គ្រោះជាតិ​

12 ឆ្នាំ មុន

ក្រសួងមហាផ្ទៃ​បានចាត់ទុកការ​ផ្តួលរំលំ​និងការយកស្រ្ពៃ​ទៅបាញ់បំផ្លាញ​ស្លាកសញ្ញា​គណបក្សសង្គ្រោះជាតិ​ចំនួន១៦ស្លាក​ នៅក្នុងខេត្តព្រៃវែង​ និង ស្វាយរៀង​ គឺជាអំពើ​ដ៏ថោកទាប​ ដែលធ្វើឡើងតាម​ការចាត់តំាង​មានលក្ខណៈ​ជាប្រព័ន្ឋសំដៅធ្វើឲ្យ​ខូចបរិយាកាសល្អ​ប្រសើរមុនពេលបោះឆ្នោត​ និង បម្រើឲ្យ​គោលបំណង​​អគតិបដិសេធ​លទ្ឋផល​នៃការបោះឆ្នោត​ខាងមុខ​ដូចដែលមេបក្សប្រឆាំង​ធ្លាប់បានលើកឡើងថា​ នឹងចូលរួមបោះឆ្នោត​ ប៉ុន្តែមិនទទួលស្គាល់​លទ្ឋផលការ​បោះឆ្នោត​ ។​

បើយោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់អ្នកនំាពាក្យ​ក្រសួងមហាផ្ទៃ​ចុះថ្ងៃទី១៩ មិថុនា​ ២០១៣ ​បានបញ្ជាក់​ឲ្យដឹងទៀតថា ​កាលពីវេលាយប់​ថ្ងៃទី១៨ ​មិថុនា​ ២០១៣​នៅតាមផ្លូវជាតិ​លេខ១ ​និង ផ្លូវគ្រួសក្រហម​មានជនល្មើស​បានយកស្ព្រៃ​ទៅបាញ់ ​ឬ ផ្តួលរំលំស្លាកសញ្ញា​គណបក្សសង្គ្រោះជាតិ​ចំនួន១៦ស្លាក​ក្នុងខេត្តព្រៃវែង​ និង ខេត្ត​ស្វាយរៀង​។

ហេតុការណ៏នេះ​បានកើតឡើង​នៅឃុំល្វា​ ស្រុកព្រះស្តេចចំនួន០១ស្លាក​ ឃុំក្រំាងស្វាយ ​ស្រុកព្រះស្តេចចំនួន០៣ស្លាក​ ឃុំកំពង់ត្របែក​ ស្រុកកំពង់ត្របែក​ចំនួន០១​ស្លាក នៅឃុំព្រៃឈរ ​ស្រុកកំពង់ត្របែក​ចំនួន០១ស្លាក​ ឃុំក្រោលគោ​ ឃុំឈើទាល​ ឃុំតាសួស​ ឃុំគោកព្រីង​ ស្រុកស្វាយជ្រុំ ​ខេត្តស្វាយរៀង​ចំនួន០៥ស្លាក​ នៅសង្កាត់ចេក​ ក្រុងស្វាយរៀង​ចំនួន០១ស្លាក​ នៅឃុំស្វាយតាយាន​ ស្រុកកំពង់រោទិ៍​ចំនួន០៣ស្លាក​ និង ឃុំកណ្តៀងរាយ​ ស្រុកស្វាយទាប​ចំនួន០១ស្លាក​ ។

សេចក្តីប្រកាសព័ត៌មាន​របស់អ្នកនំាពាក្យ​ក្រសួងមហាផ្ទៃ​ដដែលក៏បានបន្ថែម​ទៀតថា​ ចំពោះការបាញ់ស្ព្រៃ​លើស្លាកសញ្ញានេះ​ គឺបាញ់ស្ព្រៃចំមុខ​ លោក សម រង្ស៊ី ​និង លោក កឹម សុខា​ ។ ចំពោះស្លាកសញ្ញាណា​ដែលមានរូប​ និង បាញ់ស្ព្រៃលើរូបសញ្ញា​ព្រះអាទិត្យ ​ឬ ពាក្យស្លោកចំពោះ​ស្លាកសញ្ញាដែលគ្មាន​រូប ។

ពាក់ព័ន្ឋនឹង​ហេតុការណ៏​ខាងលើនេះ ក្រសួងមហាផ្ទៃ​កំពុងធ្វើការស៊ើបអង្កេត​ស្វែងរកចាប់ខ្លួន​ជនល្មើសបញ្ជូនទៅ​តុលាការផ្តន្ទាទោស​តាមច្បាប់ជាធរមាន​ ៕