ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​ភេសជ្ជ​​ របួស​ធ្ងន់​ខ្លួន​ឯង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ បាន​ជិះ​ម៉ូតូ​ស្មាស់​វី​ ១គ្រឿង​ ពណ៌​ខ្មៅ​ អត់​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​ភេសជ្ជ​ កាហ្វេ​ និង​ទឹក​ក្រូច​ ដែល​ចត​ក្បែរ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​រង​របួស​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ បាន​ជិះ​ម៉ូតូ​ស្មាស់​វី​ ១គ្រឿង​ ពណ៌​ខ្មៅ​ អត់​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​ភេសជ្ជ​ កាហ្វេ​ និង​ទឹក​ក្រូច​ ដែល​ចត​ក្បែរ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ខ្លួន​ឯង​ ចំណែក​រ៉ឺម៉ក​ម៉ូតូ​លក់​ភេសជ្ជ​ ខូច​ខាត​សម្ភារ​មួយ​ចំនួន​ ​។

ហេតុការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ១០​នាទី​ យប់​ថ្ងៃទី​១៩​ មិថុនា​ ២០១៣​ នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ក្នុង​សង្កាត់ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ​ សាច់​ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្រ្គោះ​ក្នុង​មន្ទីរ​ទេព្យ​កាល់​ម៉ែត​ដែល​នៅ​ជិត​នោះ​ និង​ចេញ​ថ្លៃ​សំណង​ឱ្យ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​លក់​ភេស​ជ្ជ​​៕