តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា នៅពេលនេះកីឡាករខ្លាំងៗរបស់ក្លិបមេឃខៀវ៦នាក់ត្រូវសម្រាកមិនឡើងលេងដោយសារតែរងរបួស ។ តើពួកគេឥឡូវយ៉ាងដូចម្តេចហើយ?
កីឡាករខ្សែបម្រើ Kevin De Bruyne ដែលបានទទួលរងរបួសសរសៃជង្គង់ នៅក្នុងការប្រកួតជាមួយនឹង Fulham កាលពីថ្ងៃទី១ ខែវិច្ឆិកា អាចនឹងមកលេងវិញនៅដើម ឬពាក់កណ្តាលខែធ្នូក្រោយនេះ ។
ចំណែកឯអ្នកចាំទី Claudio Bravo វិញ នៅមិនទាន់ដឹងថាអាចមកវិញពេលណាទេ ។ រូបគេបានរងរបួសនៅសរសៃកែងជើង ខណៈពេលកំពុងហ្វឹកហាត់នៅខែសីហា ។ ខ្សែការពារ Benjamin Mendy ដែលរងរបួសជង្គង់ត្រូវវះកាត់កាលពីចប់ការប្រកួត World Cup ភ្លាម អាចនឹងឡើងតារាងវិញនៅរយៈពេលពី១០ទៅ១២សប្តាហ៍ទៀត ។
កីឡាករ Bernardo Silva ដែលមិនដឹងច្បាស់ពីមូលហេតុនៃការសម្រាកពីក្រុមព័រទុយហ្កាល់ នឹងចូលលេងវិញនៅថ្ងៃសៅរ៍ខាងមុខ ក្នុងការប្រកួតជាមួយនឹង Bournemouth ស្របពេលជាមួយនឹង ខ្សែបម្រើ Ilkay Gundogan ដែលបានរងរបួសជើងនៅក្នុងការប្រកួតជាមួយនឹង West Ham កាលពីថ្ងៃសៅរ៍ ។ សម្រាប់កីឡាករ Gabriel Jesus ដែលបានរងរបួសសាច់ដុំក្នុងការហ្វឹកហាត់ថ្ងៃសៅរ៍ ក៏ត្រៀមនឹងចូលលេងវិញនៅថ្ងៃដូចគ្នានេះដែរ ៕
ចែករំលែកព័តមាននេះ