ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុសអាយុ​14​ឆ្នាំ​ចាប់​រំលោ.ភ​ក្មេង​ស្រី​14​ឆ្នាំ​ ប៉ូលិស​ចាប់​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ នគរ​បាល​ស្រុក​ឈូក​បាន​ចាប់​ឃាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ មិថុនា​កន្លងទៅ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​រំលោ.ភ​កាល​ពី​យប់​ថ្ងៃ​ទី​១៥​ មិថុនា ។​ ក្មេងប្រុសម្នាក់​នេះ​ឈ្មោះ​ កែន ឡុង​ អាយុ​១៤​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រពាំង​រុន​ ឃុំ​តាកែន​ រី​ឯ​កុមារី​រង​គ្រោះ​ក៏​មាន​អាយុ​១៤​ឆ្នាំ​ដែរ ហើយ​ក្រោយ​ពី​ឃាត់​ខ្លួន​ ក៏​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​ ។​

ខេត្ត​កំពត​ ៖ នគរ​បាល​ស្រុក​ឈូក​បាន​ចាប់​ឃាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ មិថុនា​កន្លងទៅ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​រំលោភ​កាល​ពី​យប់​ថ្ងៃ​ទី​១៥​ មិថុនា ។​ ក្មេងប្រុសម្នាក់​នេះ​ឈ្មោះ​ កែន ឡុង​ អាយុ​១៤​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រពាំង​រុន​ ឃុំ​តាកែន​ រី​ឯ​កុមារី​រង​គ្រោះ​ក៏​មាន​អាយុ​១៤​ឆ្នាំ​ដែរ ហើយ​ក្រោយ​ពី​ឃាត់​ខ្លួន​ ក៏​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​ ។​

លោក លក​ ញ៉ាវ​ អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ឱ្យ​ដឹង​ថា​ ការ​ចាប់​ខ្លួន​ក្មេងប្រុស​នេះ​ ដោយ​សារតែ​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ មិថុនា​ ខណៈ​ពេល​ក្មេងស្រី​ចេញ​ពី​ផ្ទះ​ទៅ​មើល​វីដេអូ​ ក៏​ស្ទាក់​ផ្លូវ​ចាប់​រំលោភ​នៅ​ក្រោម​ដើម​ស្វាយ​រហូត​បាន​សម្រេច​ ។ ភ្លាមៗ​នោះ​មិន​ទាន់បែក​ការណ៍​ទេ​ ប៉ុន្តែម​ួយ​ម៉ោង​ក្រោយ​មក​ក្មេង​ស្រី​ហូរ​ឈាម​ទើប​បែកធ្លាយ​ និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន ។​

លោក​ លក​ ញ៉ាវ​ ថ្លែង​ថា​ ក្មេងស្រី​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជ​ធានី​ភ្នំពេញ​ រី​ឯ​ក្មេង​ប្រុស​ជាប់​ចោទ​ត្រូវ​បាន​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ ៕​