ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​លើ​ស្ត្រី​ម្នាក់​បាន​សម្រេច​…​លុះ​៣​ថ្ងៃ​ក្រោយមក​ត្រូវ​វែកមុខ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​កន្លែង​បើក​លេងល្បែង​ហ្គេ​ម​បាញ់​ត្រី ស្ថិត​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​ទី​២…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​កន្លែង​បើក​លេងល្បែង​ហ្គេ​ម​បាញ់​ត្រី ស្ថិត​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ ពាក់ព័ន្ធ​ករណី​យក​កូនកាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូមួយគ្រឿង​ពីស្ត្រីម្នាក់​ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ លី សឿង ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ និង​ស្នាក់​នៅ មិន​ពិតប្រាកដ ២-​ឈ្មោះ យស់ សុវណ្ណ​ឌី ហៅ​តូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៦BE៣ ផ្លូវ​សុធារស សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ និង​៣-​ឈ្មោះ ប្រាក់ ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ វិច្ឆិកា ពួក​ខ្លួន​បាន​ស្ទាក់​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BV-៥៨៦៤ ពី​ស្ត្រី​ម្នាក់​នាក់ នៅ​ចំណុច​មុខ​វត្ត​ឧណ្ណាលោម ផ្លូវ​សុធារស សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ ដោយ​យក​ដែក​ចុង​ស្រួច​ភ្ជង់​ក​ជន​រង​គ្រោះ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បាន​១​គ្រឿង​នោះ ពួក​ខ្លួន​បាន​នាំ​គ្នា​គេចខ្លួន លុះ​បាន​៣​ថ្ងៃ​ក្រោយមក​ពួក​ខ្លួន​ក៏​នាំ​គ្នា​ទៅ​លេងល្បែង​ហ្គេ​ម​បាញ់​ត្រី នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ទើបត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ម៉ូតូ​១​គ្រឿង​ដែល​ដកហូត សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ