ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឈាមរាវ​៩​នាក់ ត្រូវ​កងរាជអាវុធហត្ថ​ចាប់​បញ្ជូន​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ឈាមរាវ​៩​នាក់ កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ទៅ សាលាដំបូង…

រាជធានី​ភ្នំពេញ ៖ យុវជន​ឈាមរាវ​៩​នាក់ កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ទៅ សាលាដំបូង ពាក់ព័ន្ធ​គ្រឿងញៀន ដែល​ក្នុង​នោះ​រួម​មាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៧​កញ្ចប់ ជា​ប្រភេទ​ម៉ា​ទឹកកក​។ យុវជន​ទាំង​៩​នាក់​នេះ ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ នៅ​ភូមិសាស្ត្រ​ខុស​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។

ជាក់ស្តែង​១.​ឈ្មោះ យ៉ុ​ន ចំរើន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២.​ឈ្មោះ ព្រៃ សំ​អូន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៣.​ឈ្មោះ រៀម សា​រ៉េ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៤.​ឈ្មោះ តឿ តួ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៥.​ឈ្មោះ ជា សុខ​ជី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៦.​ឈ្មោះ សួ រតនៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៧.​ឈ្មោះ ក្រី រ៉​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំង​៧​នាក់​នេះ​ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា វេលា​ម៉ោង​១១ និង​២៣​នាទី​ព្រឹក នៅ​ចំណុច បន្ទប់​ជួល​លេខ​៤A ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

៨.​ឈ្មោះ វិ​ន ថា​ន់​អាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៩.​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​សី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា វេលា​ម៉ោង​១១​ព្រឹក នៅ​ចំណុច​ផ្លូវ​បេតុង​កំ​រោង​៣ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ យុវជន​ទាំង​៩​នាក់ ខាងលើ​បាន​សារភាព​ថា ពួក​គេ​ពិតជា​ជាប់​ពាក់ព័ន្ធ ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ