ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធ្ងន់​ពេក ផុង​កង់​បាក់​ដី​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង បាន​ផ្ទុក​ស៊ីម៉ង់ត៍​ទម្ងន់​រាប់​សិប​តោន និង​បើកបរ លើ​ផ្លូវលំ​អែប​ប្រឡាយ រហូត​ធ្វើ​ឲ្យ​ផ្លូវ​មិន​អាច​ទ្រ​ទម្ងន់​បាន​ក៏​បាន​ផុង​កង់ និង​បាក់​ដី បណ្ដាល​ឲ្យ​ក្រឡាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង បាន​ផ្ទុក​ស៊ីម៉ង់ត៍​ទម្ងន់​រាប់​សិប​តោន និង​បើកបរ លើ​ផ្លូវលំ​អែប​ប្រឡាយ រហូត​ធ្វើ​ឲ្យ​ផ្លូវ​មិន​អាច​ទ្រ​ទម្ងន់​បាន​ក៏​បាន​ផុង​កង់ និង​បាក់​ដី បណ្ដាល​ឲ្យ​ក្រឡាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ចាក់​ស៊ីម៉ង់ត៍​ចោល​រង​ការ​ខូចខាត​រាប់​សិប​បាវ​។ ចំណែក​រថយន្ត​ខាងលើ ក៏​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​នៅ​ក្នុង រថយន្ត​នេះ​គ្រោះថ្នាក់​ឡើយ​។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ចូល​ភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8777​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង​នេះ បាន​បើកបរ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​បន្ទាប់​មក​បាន​បត់​ឆ្វេង ចូល​តាម​ផ្លូវលំ​ខាងលើ​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដោយសារ​រថយន្ត​ដឹក​ធ្ងន់​ពេក ធ្វើ​ឧ្យ​ផ្លូវ​មិន​អាច​ទ្រ​ទម្ងន់​រួច ម្យ៉ាង​បើក​ក្បែរ​មាត់​ប្រឡាយ​ផង ក៏​បណ្ដាល​ឲ្យ​ផុង​កង់​ក្រោយ​ក្រឡាប់ ធ្លាក់​ចូល​ទឹក​ប្រឡាយ​តែ​ម្ដង​។ ខណៈនោះ​មិន​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ ត្រូវ​បាន​ម្ចាស់​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​ឡើងគោក យក​ទៅ​ធ្វើការ​ជួសជុល​៕


https://www.youtube.com/watch?v=7zwS5UwQvjs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ