ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​ឃាតក​សម្លា.ប់​មនុស្ស​នៅ​ភ្នំពេញ ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ស្ទឹង​ត្រែង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ វិច្ឆិកា នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង បាន​សហ​ការណ៍​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល…

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ វិច្ឆិកា នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង បាន​សហ​ការណ៍​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល ស្រែ​ឫស្សី បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ឃាតក​សម្លាប់​មនុស្ស​នៅ​ភ្នំពេញ ដែល​បាន​គេចខ្លួន​ទៅ​ខេត្ត ស្ទឹង​ត្រែង​នោះ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក សមត្ថកិច្ច​បាន​អនុវត្ត​តាម​អំណាច​ដីកា បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ៣២៦ ចុះ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៨ របស់​លោក ស្រី ម៉ាក់​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ តាម​បញ្ជា​ឲ្យ​ចាប់ខ្លួន​លើ​ជនសង្ស័យ​ឈ្មោះ ជឹ​ង ប៊ុ​ន​នី​ន ហៅ ជឹ​ង នី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ក្នុង​អំពើ​ឃាតកម្ម​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង ហើយ​អាច​នឹង​ប្រគល់​ជូន​ទៅ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ