ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​នឹង​ភ្ជាប់​ការ​ចរចា​ជាមួយ​ពួក​តាលី​បង់​ ប៉ាគីស្ថាន​ដែល​បើក​ការិយា​ល័យ​មួយ​នៅ​ប្រទេស​កាតា​

12 ឆ្នាំ មុន

សហ​​រដ្ឋ​អាមេរិក​និង​ពួក​តាលី​បង់​នឹង​​ភ្ជាប់​ការចរចា​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ​ដែល​នោះ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​​ក្រោយ​១២​ឆ្នាំ នៃ​ជម្លោះ​នៅ​​អាហ្វ​ហ្គានីស្ថាន ​ហើយ​ដែល​ជួន​ពេល​គ្នា​ជា​មួយ​ការ​បើក​ការិយា​ល័យ​តំណាង​មួយ​របស់​ពួក​តាលី​បង់​ នៅ​ប្រទេស​កាតា​ នា​ថ្ងៃ​ទី​១៨ មិថុនា ​ដើម្បី​សម្រួល​ដល់​ការចរចា​សន្តិ​ភាព​ជា​មួយ​ក្រុ​ង​កា​បុល ។

សហ​​រដ្ឋ​អាមេរិក​និង​ពួក​តាលី​បង់​នឹង​​ភ្ជាប់​ការចរចា​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ​ដែល​នោះ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​​ក្រោយ​១២​ឆ្នាំ នៃ​ជម្លោះ​នៅ​​អាហ្វ​ហ្គានីស្ថាន ​ហើយ​ដែល​ជួន​ពេល​គ្នា​ជា​មួយ​ការ​បើក​ការិយា​ល័យ​តំណាង​មួយ​របស់​ពួក​តាលី​បង់​ នៅ​ប្រទេស​កាតា​ នា​ថ្ងៃ​ទី​១៨ មិថុនា ​ដើម្បី​សម្រួល​ដល់​ការចរចា​សន្តិ​ភាព​ជា​មួយ​ក្រុ​ង​កា​បុល ។

ការ​ប្រកាស​ទាំង​នេះក៏​ធ្វើ​ផងដែរ​ចំថ្ងៃ​ដែល​រដ្ឋាភិបាល​អាហ្វ​ហ្គានីស្ថាន​ទទួល​គ្រប់​គ្រង​ជា​ផ្លូវ​ការ​លើ​សន្តិ​សុខ​របស់​​ប្រទេស​​ជំនួស​កង​កម្លាំង​​អូ​តង់ ​ដែល​​ភាគ​ច្រើន​​នៃ​កង​ទាហាន​របស់​ខ្លួន​ទាំង​១០០.០០០​នាក់​ដាក់​ពង្រាយ​នៅ​អាហ្វ​ហ្គានី​ស្ថាន​​​ត្រូវ​ដក​ចេញ​​នាដំណាច់​ឆ្នាំ​២០១៤ ។

ទោះ​បី​យ៉ាងណា​ផ្លូវទៅ​រក​សន្តិភាព​ពិតជា​នៅ​ឆ្ងាយ​ ហើយ​​​ជួប​​ប្រទះ​កា​រ​លំបាក​ដោយ​សារ​ជំហរ​របស់​​ក្រុង​កាបុ​ល​ និងបណ្តា​សម្ព័ន្ធ​មិត្ត​​លោកខាងលិច ​ព្រម​ទាំង​ដោយ​សារ​ជំហរ​​របស់​ពួក​តាលីបង់ ពិសេស​លើ​អនាគត​​នៃ​​​របប​​អាហ្វ​ហ្គា​នីស្ថាន​នា​ពេល​អនាគត​​មួយ​និង​លើ​វត្ត​មាន​យោ​ធា​​អាមេរិក​ក្រោយ​ឆ្នាំ​២០១៤ ។

អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​​ម្នាក់​និយាយ​នៅ ក្រុង​វ៉ាស៊ីនតោន​ថា សហ​រដ្ឋ​អាមេរិក​នឹងជួប​​ចរចា​​​​​​​​លើក​ដំបូង​ជា​មួយ​ពួក​តាលីបង់​ក្នុង​ប៉ុន្មាន​ថ្ងៃ​​ខាងមុខ​នេះ​​​​នៅ​ក្រុង​ដូ​ហា ។ អ្នក​​ទទួល​ខុស​ត្រូវ​​រូប​នេះ​បញ្ជាក់ថា ​ការ​ជួប​គ្នា​នោះ​​កំណត់​ពី​ការ​​ចាប់​ផ្តើម​​​​ត្រួស​ត្រាយ​​​​ផ្លូវ​​ដ៏​លំបាក​បំផុត​មួយ​។

បេសក​ជន​ពិសេស​របស់សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុកកិច្ចការ​អាហ្វ​ហ្គានីស្ថាន​និង​ប៉ាគីស្ថាន ​លោក​ JAMES DORBINS នឹង​ទៅ​កាន​់​ប្រទេស​ទាំង​២​នោះ​ក្នុងសប្តាហ៍​​នេះ​​ ហើយ​ដំបូង​​ឈប់​សំចត​​នៅប្រទេស​តួកគី ព្រម​ទាំង​ប្រទេស​កាតា ។ ​ក្រសួង​ការ​​បរ​ទេស​អាមេរិក​ពុំ​បាន​បញ្ជាក់​ថា ​តើ​បេស​ក​ជន​រូប​នេះ​នឹង​ជួប​ពួក​តាលី​បង់​ដែរ ឬ​យ៉ាងណាឡើយ ។

នៅ​ក្រុង​ដូហា ​បណ្តា​តំណាង​របស់​ប្រទេស​កាតា​ និង​ពួក​តាលី​បង់​អាហ្វ​ហ្គានីស្ថាន​ ប្រមាណ​ជា​១០​នាក់ ​បាន​ចូលរួម​​បើក​ការិយាល័យ​នយោ​បាយ​របស់​​អេមីរ៉ា​ត​អ៊ិស្លាម​អាហ្វ​​ហ្គានី​ស្ថាន​​(ឈ្មោះ​ប្រទេស​​ដាក់​ដោយ​​ពួក​តាលីបង់) នៅ​ក្រុង​ដូហា​ ។
រដ្ឋមន្ត្រី​ការ​បរ​ទេស​អាមេរិក​លោកចន គ័រ​រី​សម្តែង​ការ អប​​អរ​​សា​ទរ​ចំពោះ​​ដំណឹង​ល្អ​នោះ ។ ​លោក​មាន​ប្រសាសន៍​ថា ​យើង​មាន​ការ​ពេញ​ចិត្ត​​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​កើតមាន​នេះ ​។ ​

ពួក​តាលី​បង់បាន​ប្រាស្រ័យ​​ទាក់​ទង​កាលពី​ដើម​ឆ្នាំ​២០១២ ជាមួយ​អាមេរិក​ ក៏​ប៉ុន្តែ​ពួក​​នោះ​តែង​បដិសេធ​ពីការ​​ចូល​រួម​ក្នុងការ​ចរចា​សន្តិ​ភាព​បើ​ដរាប​ណា​កង​ទាហាន​បរ​ទេស​ជាពួក​​ឈ្លាន​ពាន​ បន្ត​ស្ថិត​នៅ​អាហ្វ​ហ្គានីស្ថាន​ ។ ​ក៏​ប៉ុន្តែ​កាលពីខែ​មករា ​ឆ្នាំ​២០១២ ពួក​តាលីបង់​និយាយ​ថា ត្រៀម​បើក​ការិយា​ល័យ​នយោ​បាយ​​មួយ​នៅ​ក្រៅ​ប្រទេស​ដើម្បី​សម្រួល​ដល់​ការចរចា​សន្តិ​ភាព​ហើយ​ជ្រើស​រើស​​យក​ក្រុង​ដូ​ហា ។

អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​ពួក​តាលី​បង់​​នៅ​ក្រុង​ដូហា លោក​ម៉ូ​ហា​ម៉េដ ​ណៃ​អីុម និយាយ​ទៅ​កាន់​សារ​ព័ត៌​មាន​ថា ​ការិយាល័យ​នេះ​សំដៅ​សម្រួល​ដល់​ការចរចា​ និង​ការ​ជួប​គ្នា​ជាមួយ​​បណ្តា​ប្រទេស​លើ​ពិភពលោក ។ក្នុង​សេចក្តី​ប្រកាស​មួយ​ពួក​បះបោរ​អ៊ិស្លាម​​ដែល​ធ្វើ​​សង្គ្រាម​ចាប់​តាំង​ពីដំណាច់​ឆ្នាំ​២០០១ ​មក​ប្រឆាំង​ក្រុង​កាបុល និង​កង​កម្លាំង​អូ​តង់​អះ អាង​ថា ​ពួកគេចង់​​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​​មួយ​ដើម្បី​​បញ្ចប់​ការ​កាន់​កាប់​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ដោយ​ពួក​បរ​ទេស ​ហើយ​បង្កើត​​របប​អ៊ិស្លាម​​ឯក​រាជ្យ​មួយ ​។ ​ពួកគេ​សន្យា​ថា ​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​មួយ​ប្រើ​ប្រាស់​ដែន​ដី​​អាហ្វ​ហ្គានី​ស្ថាន​ដើម្បី​គំរាម​កំហែង​សន្តិសុខ​របស់​ប្រទេស​ដទៃ​ៗ​ទៀតឡើយ ។

ទោះ​ជា​យ៉ាងណា ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ ពួក​តាលី​បង់​ពុំ​មាន​និយាយ​ដោយ​ចំៗ​លើ​ពួក​អាល់​កៃដា ដែល​ស្ថិត​នៅ​​តែ​ជា​សម្ព័ន្ធ​​មិត្ត​ប្រវត្តិ​សាស្ត្រ​របស់​ពួកគេ​ឡើយ ។អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការ​បរ​ទេស​អាមេរិក​លោក​ស្រី​ JENNIFER PSAKI ឱ្យ​ដឹង​ ម្យ៉ាងទៀត​ថា ​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​​តាល​ី​បង់-អាល់​កៃ​ដា ពុំ​មែន​ជា​លក្ខ​ខណ្ឌ​ជាមុន​មួយ​ឡើយ តែ​គឺ​ការ​ឈាន​ទៅ​រក​ដំណើរ​ការ​នៃ​ការ​ចរ​ចា ។

អ្នក​នាំ​ពាក្យ​ការិយាល​័យ​តាលី​បង់​នៅក្រុង​ដូ​ហា អះអាង​​ពី​ការ​ប្រាស្រ័យ​ទាក់​ទង នា​ពេល​​អនាគត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ។ ​អ្នក​នាំ​ពាក្យ​រូប​នេះ​លោក​ណៃ​អីុម​និយាយ​ថា ​យើង​នឹង​​ចាប់​ផ្តើម​នា​ពេល​ខាងមុខ​នេះ​ នូវការ​ចរចា​ជា​មួយ​ភាគី​​អាមេរិក​ ។ បញ្ហា​បណ្តា​មេ​ដឹកនាំ​តាលី​បង់​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ហ្គង់​តាណា​ម៉ូ ស្ថិត​ក្នុង​​ចំណោម​សំណុំ​រឿង ដែលត្រូវ​ពិភាក្សា​គ្នា​ដើម្បី​​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ ។

ប្រធានា​ធិបតី​អាហ្វ​ហ្គានី​ស្ថាន​លោក​ហា​មី ដ​កា​ហ្សៃ ក៏​ប្រកាស​ផងដែរថា​លោក​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​កាតា​នូវ​បណ្តា​បេស​ក​ជន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ដើម្បី​សន្តិ​ភាព​HCP ជា​ស្ថាប័ន​មួយ​បង្កើត​ឡើង​ប៉ុន​ប៉ង​ធ្វើ​ការ​ចរចា​​ជាមួយ​ពួក​បះ​បោរ ។ លោកមាន​ប្រសាសន៍​ថា ​យើង​សង្ឃឹម​ចំពោះ​ការ​បើក​ការិយាល័យ​នោះដែល​អាច​ចាប​់​ផ្តើម​​ការចរចា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​រវាង​HCP និង​ពួក​តាលីបង់ ។ លោក​បញ្ជាក់​ ថា​​ការ​ចរចា​សន្តិ​ភាព​បន្ទាប់​មក​នឹង​បន្ត​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ៕