ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​គ្រោង​ចាប់ផ្តើម​ដំណើរ​ការ​ក្រុម​ហ៊ុន​គ្រប់​គ្រង​​ទ្រព្យ​សកម្ម​​នៅ​ពាក់​​កណ្តាល​​​ខែ​​កក្កដា​

12 ឆ្នាំ មុន

ធនាគារ​រដ្ឋ​វៀត​ណាម​គ្រោង​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សកម្ម​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ ដើម្បី​បោស​សម្អាត​បំណុល​ខូច​ចំនួន​៥​ពាន់​លាន​ដុល្លារ និង​បង្កើន​ដំណើរ​ការ​ស្តារ​ធនាគារ​ក្នុងប្រទេសឡើងវិញ ។ទេសាភិបាល​ធនាគារ​កណ្តាល​លោក​ង្វៀន វ៉ាន់ប៊ិញ ថ្លែង​នៅ​ក្នុង​ពិធី​ពិនិត្យ​របាយ​ការណ៍​ពាក់​កណ្តាល​ឆ្នាំ​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​កម្ចី​ពាណិជ្ជ​កម្ម​ថា ធនាគារ​

ធនាគារ​រដ្ឋ​វៀត​ណាម​គ្រោង​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សកម្ម​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ ដើម្បី​បោស​សម្អាត​បំណុល​ខូច​ចំនួន​៥​ពាន់​លាន​ដុល្លារ និង​បង្កើន​ដំណើរ​ការ​ស្តារ​ធនាគារ​ក្នុងប្រទេសឡើងវិញ ។ទេសាភិបាល​ធនាគារ​កណ្តាល​លោក​ង្វៀន វ៉ាន់ប៊ិញ ថ្លែង​នៅ​ក្នុង​ពិធី​ពិនិត្យ​របាយ​ការណ៍​ពាក់​កណ្តាល​ឆ្នាំ​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​កម្ចី​ពាណិជ្ជ​កម្ម​ថា ធនាគារ​ត្រូវតែ​ធ្វើ​កាតព្វ​កិច្ច​ដូច​គ្នា​ពីរ​នោះ​គឺ​ដោះ​ស្រាយបំណុលអាក្រក់ និង​បញ្ចៀស​បំណុល​ដែល​មាន​ស្រាប់​មិន​ឲ្យ​ក្លាយ​ទៅ​ជា​បំណុល​ខូច​ទៀត ។

គួរ​បញ្ជាក់ថា កាល​ពី​ខែ​មុន​នាយក​រដ្ឋ​មន្ត្រី​ង្វៀន តាន់​ដុង បាន​អនុម័ត​ការ​បង្កើត​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យសកម្ម ​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៩​កក្កដា ​ដែល​នឹង​ធ្វើ​លទ្ធ​កម្ម​ឥណទាន​មិន​ទាន់​សង​ពី​ក្រុមហ៊ុន​ផ្តល់​កម្ចី ។​ក្រុម​មន្ត្រី​ជា​ច្រើន​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​មាន​ប្រសិទ្ធ​ភាព​ឡើងវិញ ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ សេដ្ឋ​កិច្ច​ប្រទេស​នេះ​កើន​ឡើង​ក្នុង​ល្បឿន​មួយ​ទាប​បំផុត​ចាប់​តាំងពីឆ្នាំ១៩៩៩មក ដោយ​សារ​កម្រិត​បំណុល​ខូច​ខ្ពស់​បំផុត​នៅ​​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​​មួយ​នេះ បាន​បង្អាក់​ឥណទាន​ចំពោះ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម ។

ក្រុម​ហ៊ុន ឬ​ស្ថាប័ន​ផ្តល់​កម្ចី​ដែល​មាន​អត្រា​បំណុល​ខូច​៣% ឬ​លើស​ពី​នេះ នឹង​ត្រូវ​បាន​ធ្វើ​លទ្ធ​កម្ម​ដើម្បី​លក់​ឥណទាន​មិន​ទាន់​សង​របស់​គេ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សកម្ម​។​នេះ​បើ​យោង​តាម​របាយ​ការណ៍​រដ្ឋាភិបាល​ចុះ​ផ្សាយ​ថ្ងៃ​ទី​២២​ឧសភា ។ ក្រុម​ហ៊ុន​នឹង​មាន​ដើម​ទុន​ចុះ​បញ្ជី​លើក​ដំបូង​ចំនួន​៥០០​ពាន់​លាន​ដុង​(២៤​លាន​ដុល្លារ) ​និង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ធនា​គារ​កណ្តាល ។
លោក Vu Viet Ngoan ប្រធាន​គណៈ​កម្មា​ធិការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មុន​ថា ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សកម្ម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដោះ​ស្រាយ​បំណុល​ខូច​ប្រហែល​១០០​លាន​លាន​ដុង ។

ចំណែក​លោក​ទេសា​ភិបាល​ធនាគារ​កណ្តាល​និយាយ​ថា​ក្រុម​ហ៊ុន​មាន​បំណង​បោស​សម្អាត​បំណុល​ខូច​ចំនួន​៤០​លាន​លាន​ទៅ​៧០​លាន​លាន​ដុង​នៅ​ក្នុងឆ្នាំនេះ ។
យោងតាមរបាយការណ៍​ធនាគារ​កណ្តាល​វៀត​ណាម​បាន​ឲ្យដឹងថា ​បំណុល​ខូច​មាន​ចំនួន​ស្មើ​នឹង​៤,៥១%​នៃ​បំណុល​សរុប​គិត​ត្រឹម​ដំណាច់​ខែ​មីនា ៕