ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​​ផល​​ការ​​ប្រកួត​​កីឡា​​បាល់​​​ទះ​​ពាន​​រង្វាន់​​លី​អូ​​បៀរ​​កាល​ពី​​ថ្ងៃ​​អង្គារ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​ការប្រកួត​កីឡា​​បាល់​​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ​​នៅទីលាន​ Beeline Arena ​មាន​ចំនួន​៣​ប្រកួត​គឺ​ពូល​A មាន​​២​ប្រកួត​​ និងពូល​B មាន​១​ប្រកួត ​។ សម្រាប់​ពូល​A ក្រុម​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ឈ្នះ​ក្រុមវិទ្យា​ល័យ​ជា ស៊ីម ​សាមគ្គី​​ ៣សិត​ទល់​២​សិត ។ ២​ប្រកួត​របស់​​ក្រុម​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ឈ្នះ​១​ប្រកួត​ ចាញ់​១​ ប្រកួត ​ចំណែក​២​ប្រកួត​របស់​ក្រុម​​​វិទ្យា​ល័យ​ជា ស៊ីម សាមគ្គ​ី​​ ចាញ​់​ទាំង​២​ប្រកួត ​។

រាជ​ធានី​ភ្នំពេញ ​៖ ​ការប្រកួត​កីឡា​​បាល់​​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ​​នៅទីលាន​ Beeline Arena ​មាន​ចំនួន​៣​ប្រកួត​គឺ​ពូល​A មាន​​២​ប្រកួត​​ និងពូល​B មាន​១​ប្រកួត ​។ សម្រាប់​ពូល​A ក្រុម​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ឈ្នះ​ក្រុមវិទ្យា​ល័យ​ជា ស៊ីម ​សាមគ្គី​​ ៣សិត​ទល់​២​សិត ។ ២​ប្រកួត​របស់​​ក្រុម​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ឈ្នះ​១​ប្រកួត​ ចាញ់​១​ ប្រកួត ​ចំណែក​២​ប្រកួត​របស់​ក្រុម​​​វិទ្យា​ល័យ​ជា ស៊ីម សាមគ្គ​ី​​ ចាញ​់​ទាំង​២​ប្រកួត ​។ ​មួយ​​ប្រកួត​ទៀត​របស់​ពូល​A ក្រុម​វិទ្យា​ល័យ​ឫស្សី​កែវ ​ឈ្នះ​ក្រុម​អង្គ​ការ​ដើម្បី​​ភាព​ញញឹម​នៃ​កុមារ​៣​សិត​ទល់​១​សិត ​។ ​

២​ប្រកួត​ដែល​លេង​រួច​ហើយ​របស់​ក្រុម​អង្គ​​ការដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ឈ្នះ​មួយ​ប្រកួត​ ចាញ់​មួយ​ប្រកួត ឯ​ក្រុម​វិទ្យា​ល័យ​ឫស្សី​កែវ ២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត។
ដោយ​ឡែក​ពូល​B ក្រុម​វិទ្យា​ល័យ​​ផ្សារ​ដើម​ថ្កូវ​ ប្រកួត​ឈ្នះ​ក្រុម​ក្លិប​យុវ​ជន​វិទ្យាល័យ​អនុវត្តន៍​ ៣​សិត​ទល់​០ ។ នេះ​ជា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២ មិន​ដឹង​ថា​តើ​ក្រុម​មួយណា​​​ដណ្តើម​​​បាន​​ពាន​លីអូ​បៀរ​ឆ្នាំ​២០១៣​នេះ​ទេ ដូច្នេះ​​មាន​​​តែ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា ៕