ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​ករ​​វាយ​​កូន​​ឃ្លី​​លើ​​តុ​​​5​​រូប​​ត្រៀម​​ទៅ​​ចូល​​រួម​​ប្រកួត​​ជើង​​ឯក​​អាស៊ី​​អាគ្នេយ៍​​នៅ​​ប្រទេស​​ហ្វ៊ី​លី​ពីន​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​នៅ​ខែកក្កដា ​ខាងមុខ​នេះ​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា នឹង​បញ្ជូន​កីឡាករ​៥​រូប​​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​​​អាស៊ី​អាគ្នេយ៍​នៅ​ទី​ក្រុង​​ម៉ានីល ​ប្រទេស​ហ្វ៊ីលី​ពីន​។ ​ការ​ដែល​​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​បញ្ជូន​ទៅ​នោះ​​ក្នុង​គោល​បំណង​ចង់​ពង្រឹង​សមត្ថ​ភាព​កីឡាករ ​ដើម្បីត្រៀម​ចូលរួម​ព្រឹត្តិ​ការណ៍​SEA Games ​នៅប្រទេស​មី​យ៉ាន់​ម៉ា នា​ចុង​ឆ្នាំ​នេះ ​។

រាជ​ធានីភ្នំពេញ ​៖ ​នៅ​ខែកក្កដា ​ខាងមុខ​នេះ​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា នឹង​បញ្ជូន​កីឡាករ​៥​រូប​​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​​​អាស៊ី​អាគ្នេយ៍​នៅ​ទី​ក្រុង​​ម៉ានីល ​ប្រទេស​ហ្វ៊ីលី​ពីន​។ ​ការ​ដែល​​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​បញ្ជូន​ទៅ​នោះ​​ក្នុង​គោល​បំណង​ចង់​ពង្រឹង​សមត្ថ​ភាព​កីឡាករ ​ដើម្បីត្រៀម​ចូលរួម​ព្រឹត្តិ​ការណ៍​SEA Games ​នៅប្រទេស​មី​យ៉ាន់​ម៉ា នា​ចុង​ឆ្នាំ​នេះ ​។ លោក​ស៊ុន ​សុទ្ធា​រិទ្ធិ ​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​​ឃ្លី​លើ​តុ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ ​ថា សហ​ព័ន្ធ​របស់​លោក​នឹង​បញ្ជូន​កីឡាករ​៥​នាក់​ទៅ​ចូលរួម​ប្រកួត​ជើង​ឯក​​អាស៊ី​​អាគ្នេយ៍​នៅ​ទី​ក្រុង​ម៉ា​នីល ប្រទេស​ហ្វ៊ី​លី​ពីន​ ។

កីឡា​ករ​ទាំង​៥​រូប​នោះ​រួម​មាន​កីឡាករ​អឹុង ​ស្រូយ​ហួរ ,កីឡាករ​សឺន ​តុលា ​, កីឡា​ករ អ៊ុក ចាន់​រតនា ​, កីឡា​ករ ទៀ តិ​អ៊ួួយ និងកីឡា​ករ​ថាំង ​ឃាង ​ក្នុង​នោះ​ក៏​មាន​គ្រូ បង្វឹក​ទៅ​ជា​មួយដែរ ​។ ​សម្រាប់​កីឡា​ករ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុងការ​លេង​វិញ្ញា​សា​ឯកត្ត​ជន​ វិញ្ញា​សា​វាយ​គូ និងការ​ប្រកួត​ជា​ក្រុម ។ លោក​បន្តថា ​នៅ​មិន​ទាន់​ដឹង​ថា​នឹងមាន​ប្រទេស​ប៉ុន្មាន​ចូល​រួម​នោះ​​ទេ តែ​លោក​មាន​ជំនឿ​ចិត្ត​ថា​ប្រទេស​ខ្លាំង​ៗ​ក្នុងតំបន់​អាស៊ាន​ដូច​ជា​វៀត​ណាម ថៃ ​សិង្ហបុរី ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី គេ​ប្រាកដ​ជា​ទៅ​ចូល​រួម ។ ម្យ៉ាង​ទៀតឆ្នាំ​​នេះ​​ជា​ឆ្នាំ​ SEA Games អាច​ថា​គ្រប់​ប្រទេស​ទាំង​១១​ក្នុង​តំបន់​នឹង​បញ្ជូន​អត្ត​ពលិក​វាយ​កូន​ឃ្លី​លើ​តុ​របស់​គេ​ទៅ​ចូល​រួម​ព្រោះ​នេះ​ជាការ​ប្រកួត​កម្តៅ​សាច់​ដុំ​ដ៏​សំខាន់​ ម្យ៉ាង​ទៀត​គេ​ក៏​ចង់​ដឹង​ពី​សមត្ថ​ភាព​កីឡា​ករ​នៃ​ប្រទេស​នានា​ផង​ដែរ ៕