ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភុំ ​សា​រ៉ាយ​ ប្តេជ្ញា​​បំបាក់​​បរ​ទេស ​​ក្នុង​ជំនួប​​បើក​​ឆាក​​លើក​​ទី​2

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ក្រោយ​បំបាក់​កីឡា​ករ​សៅ ប៊ុននឿន ​នៅ​លើរេញ​ប៉ុស្ដិ៍​លេខ​៥ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា កីឡា​ករ​បាត់​មុខ​យូរ ភុំ​សារ៉ាយ កំពុង​ក្លាយជា​បេក្ខ​ភាព​ដ៏​សំខាន់​មួយ​រូប ​ក្នុង​បញ្ជីដែល​មានមុខ​ប្រកួតជា​មួយ​កីឡា​ករ​បរ​ទេស​នៅថ្ងៃទី​២៧ មិថុនា ​ដូចការ​គ្រោង​ទុក ​នៅ​លើ​សង្វៀន Beeline Arena ជ្រោយ​ចង្វា​ ។ ឱកាស​ឡើង​រេញ​អន្តរ​ជាតិ​លើក​​ទី​១ បន្ទាប់​ពីដក​ខ្លួន​អស់​មួយ​រយៈ​​នេះភុំ សារ៉ាយ

រាជ​ធានី​ភ្នំពេញ ​៖ ក្រោយ​បំបាក់​កីឡា​ករ​សៅ ប៊ុននឿន ​នៅ​លើរេញ​ប៉ុស្ដិ៍​លេខ​៥ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា កីឡា​ករ​បាត់​មុខ​យូរ ភុំ​សារ៉ាយ កំពុង​ក្លាយជា​បេក្ខ​ភាព​ដ៏​សំខាន់​មួយ​រូប ​ក្នុង​បញ្ជីដែល​មានមុខ​ប្រកួតជា​មួយ​កីឡា​ករ​បរ​ទេស​នៅថ្ងៃទី​២៧ មិថុនា ​ដូចការ​គ្រោង​ទុក ​នៅ​លើ​សង្វៀន Beeline Arena ជ្រោយ​ចង្វា​ ។ ឱកាស​ឡើង​រេញ​អន្តរ​ជាតិ​លើក​​ទី​១ បន្ទាប់​ពីដក​ខ្លួន​អស់​មួយ​រយៈ​​នេះភុំ សារ៉ាយ អះ​អាង​ថា នឹង​ពុះ​ពារ​មិន​ឲ្យបាក់​មុខ​ឡើយ ដើម្បី​ផ្ដួល​ឲ្យ​ខាង​​​តែ​បានក្នុងការបង្ក្រាប​កីឡា​ករ​បរ​ទេស​​នៅ​លើ​រេញ ។

ភុំ សារ៉ាយ និយាយ​ថា ជ័យ​ជម្នះរបស់​ខ្លួន ​លើ​កីឡា​ករ សៅ ប៊ុន​នឿន មក​ពីក្លិប​ក្រសួង​មហា​ផ្ទៃ​ គឺជា​រឿងដែល​ធ្វើឲ្យ​លោក​សប្បាយ​ចិត្ត​ផង ​និង​មិន​សប្បាយ​ចិត្ត​
ផង ។​ មូល​ហេតុដែល​នាំ​ឲ្យ​លោកផុស​ចេញនូវ​អារម្មណ៍ពីរ​ក្នុងពេល​តែ​មួយ​បែប​នេះ ​គឺដោយ​សារ​តែទី១ បានសម្រេច​ផែន​​ការ​​ឡើង​​ប្រកួត​​ជា​​មួយ​​កីឡា​​ករ​​បរ​​ទេស​ ដូច​ការ​គ្រោងទុកបន្ទាប់ពី​បានដាក់​ចិត្តវិល​ចូល​​រេញ​ជា​ថ្មី ​និង​ទី​២ គឺដោយ​សារខ្លាច​ចាញ់​ដោយ​អាម៉ាស​់ក្រោម​ដៃ​​កីឡា​ករ​បរ​ទេស ធ្វើឲ្យ​ការ​សន្សំ​ប្រជា​ប្រិយ​ភាព​របស់​លោកក្លាយជា​អសារ​បង់ ។ អញ្ចឹង​ហើយ ​ទើបលោក​ស្ទុះស្ទាប្រឹង​ប្រែង​មិន​​ហ៊ាន​​ប្រហែស​ឡើយ ក្នុង​ការ​ហ្វឹក​ហាត់ ​ព្រោះ​សង្ឃឹម​ថា ​ការពុះ​ពារដែល​កំពុងធ្វើ​ឡើង​ក្នុង​រយៈ​ពេលនេះនឹង​ក្លាយ​ជា​ជោគ​ជ័យ ។

មក​ទល់​ពេល​នេះ នៅមិន​ទាន់ដឹង​នៅ​ឡើយ​ទេ​ថា កីឡា​ករ​ភុំ សារ៉ាយ ​នឹងត្រូវ​ឡើងរេញ​ប៉ះ​ជា​មួយកីឡាករ​បរទេស​ឈ្មោះ​អ្វី និងជា​ជន​ជាតិ​អ្វី​ដែលត្រូវ​គេ​បញ្ជូន​មក​ពី​ប្រទេស​ថៃ ។ ប្រភព​ពី​ប៉ុស្ដិ៍​លេខ​៥​បា​នត្រឹមតែ​អះ​អាង​ថា ភុំ សារ៉ាយ មាន​ឈ្មោះឡើង​រេញ​ប្រដាល់​ក្នុង​គូ​អន្តរ​ជាតិ ​នៅ​ថ្ងៃ​ទី​២៧ មិថុនា ប៉ុន្តែនៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេថាកីឡា​ករបរ​ទេស​ដែល​សម្ងំហ្វឹក​ហាត់​ប្រដាល់​នៅ​ក្នុង​ប្រទេស​ថៃរូប​ណា គឺជា​ដៃ​គូ​របស់​គេ ។ ភុំ សារ៉ាយ ​អះ​អាង​​ថា​ ជំនួប​ជា​មួយ​កីឡា​ករជន​ជាតិ​ណា ឬមាន​ប្រវត្តិ​ប្រកួត​ដូច​ម្ដេច​មិន​សំខាន់​ទាំង​ស្រុង​ចំពោះ​លោក​នោះ​ទេ ​ប៉ុន្តែ​​​អ្វីដែល​លោក​ត្រូវ​ធ្វើឲ​្យ​ប្រាកដ គឺការ​ពុះ​ពារ​ហ្វឹក​ហាត់ ហើយស្ទុះស្ទា​បង្កើន​កម្លាំងឲ្យកាន់​តែ​ប្រសើរ​ ដើម្បីយក​ឈ្នះលើ​គូ​ប្រកួត​នោះ​តែ​ប៉ុណ្ណោះ។ ​លោកប​ញ្ជាក់ដោយ​មុត​មាំ​ថា ​ឱកាស​​នៅលើ​រេញអន្តរ​ជាតិប៉ុស្ដិ៍​លេខ៥​លើក​ដំបូង​របស់​ខ្លួនក្រោយពី​ផ្អាកអស់​មួយសន្លប់​ធំ​គឺ​មិន​អាច​ចាញ់​ការប្រកួត​បាន​ទេ ​​ដើម្បី​កុំឲ្យ​ប្រជា​ប្រិយ​ភាព​ដែល​លោក​សង្ឃឹម​ថា នឹង​ស្ដារ​បាន​ដូច​​ដើម ក្នុង​ពេល​ត្រឡប់​​មក​កាន់​សង្វៀន​​​ជា​ថ្មី​លើក​នេះ​ត្រូវ​​រលាយ ។

ភុំ សារ៉ាយ ដែលកំពុង​ជ្រកក្នុង​ក្លិបអាជ្ញាធរ​ជាតិ​អាវុធ​គីមី​ត្រូវគេ​កត់​សម្គាល់​ថា ជាកីឡា​ករ​ជើង​ចាស់​​តែ​ម្នាក​់គត់ ​ដែល​មាន​វ័យ​ជ្រេ ហើយ​បែរ​ជា​នៅតែ​ខ្លាំងក្រោយ​ពេលសម្រាក​ពី​​អាជីព​​ប្រដាល់​​អស់​​មួយ​​រយៈ ។​ អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល​ខ្លាំង គឺ​នៅពេល​ដែល​លោក​វិល​ចូល​រេញ​ប្រដាល់​ជា​ថ្មី ​ហើយ​បែរ​ជា​អាច​បំបាក់​ជើង​ខ្លាំង​ល្បីៗ ​ដូច​ជា​បានប៉ែង​ជើង​កីឡា​ករ​សៅ ប៊ុន​នឿន ​ហើយ​ដណ្ដើមយក​ឱកាសឡើង​ប្រកួត​នៅ​លើ​រេញ​បរ​ទេស​នា​ចុង​ខែ​នេះ​ជា​ដើម ។ ជាមួយ​នឹង​សមត្ថ​ភាព​ដ៏​​កម្រ​​នេះ ទើប​គេ​ជឿដូច​គ្នា​ថា ​ជើង​ចាស់​ភុំ សារ៉ាយ ពិត​ជា​អាច​ឈ្នះ​កីឡា​ករ​បរ​ទេស ​ដូច​ការ​សម្ដែង​ឆន្ទៈ​។ ចាំមើល​តើ​ជ័យ​ជម្នះ​របស់​លោក​នឹង​អាច​កើត​មាន ​ឬ​មិន​មាន​នៅ​លើ​សង្វៀន​បរ​ទេស​លើក​ដំបូងបន្ទាប់​ពី​ផ្អាក​ប្រកួត​​​មួយ​រយៈមក​នោះ ៕