ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​​ទាត់​Confederations Cup ជម្រុះ​​ក្នុងពូល​B​សម្រាប់​រាត្រីថ្ងៃ​ព្រហស្បត៍​​មាន 2​ប្រកួត ក្រុម​​ការពារ​​ជើង​​ឯក​​អឺរុប អេស្ប៉ាញនឹង​ឈ្នះតាហ៊ីទី​ដោយស្រួល​ខណៈអ៊ុយរូហ្គាយ​មានប្រៀបជាង​នីហ្សេ​រី​យ៉ា

11 ឆ្នាំ មុន

ការ​​ប្រកួត​​បាល់​​ទាត់​ Confederations Cup ​ពូល​ B នៅ​ប្រេស៊ីល​​​​​សម្រាប់​​រាត្រី​​ថ្ងៃ​ព្រហស្បតិ៍ នេះ​​​មាន​​ 2 ប្រកួត​​ ។ ក្រុម​ជើង​ឯក​អឺរ៉ុប ​​​​អេស្បា៉​ញ ​​​ន​ិង​ឈ្នះ ​តាហ៊ីទីដោយ​ស្រួល​​ ខណៈ​អ៊ុយរូហ្គាយ​មានប្រៀបជាង​នីហ្សេរីយ៉ា​​ ។​

​ការ​​ប្រកួត​​បាល់​​ទាត់​ Confederations Cup ​ពូល​ B នៅ​ប្រេស៊ីល​​​​​សម្រាប់​​រាត្រី​​ថ្ងៃ​ព្រហស្បតិ៍ នេះ​​​មាន​​ 2 ប្រកួត​​ ។ ក្រុម​ជើង​ឯក​អឺរ៉ុប ​​​​អេស្ប៉ាញ ​​​ន​ិង​ឈ្នះ ​តាហ៊ីទីដោយ​ស្រួល​​ ខណៈ​អ៊ុយរូហ្គាយ​មានប្រៀបជាង​នីហ្សេរីយ៉ា​​ ។​

Spain V Tahiti
Spain ចំណាត់​ថ្នាក់​ FIFA លេខ​​ 1 ​ ។ Spain ​​គឺ​ជាក្រុម​​ជើងឯក​​​​ពិ​ភព​លោក​​​តែមិន​​​ធ្លាប់​ជាប់ជើង​ឯក​​ Cofederations Cup ​ម្ដង​ណា​ទេ​ ។​ ទោះ​​ជា​​​​យ៉ាង​ណាក្ដី​​​ក្រុម​ Spain ​​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ 3 ម្ដង​​​កាល​ពី​ឆ្នាំ​​​២០០៩ ​​ ។​ ​វត្តមាន​ប្រកួត​​​ Confederations Cup ​មា​ន​ចំនួន​ម្ដង​​គឺ​ឆ្នាំ​​​២០០៩​ ។ ​​កីឡាករ​ឆ្នើម​របស់អេ​ស្បា៉ញ​​​​​រួម​មាន​ ​កីឡាករ​​​ខ្សែប្រយុទ្ធ​​​​៣រូប​​​គឺ​កីឡាករ​​​ David Villa ស៊ុតបាល់​បាន 53 គ្រាប់ កីឡាករ​​​ Torres ស៊ុត​បាល់​​​បាន​ 31 គ្រាប់​​​​ និងកីឡា​ករ​​​ Rod​riguez ស៊ុត​បាល់​​​បាន​ 12 គ្រាប់​​​ ។ កីឡា​ករ​​​​ខ្សែបម្រើ​​​ប្រយុទ្ធ​​​៣​រូប​​​​គឺ​​​កីឡាករ​​ David Silva ស៊ុតបាល់​បាន​​​18គ្រាប់​​​ កីឡា​ករ​ Fabregas ស៊ុតបាល់​បាន​ 31 គ្រាប់​​​ និង​កីឡា​ករ​​​ Xavi ស៊ុតបាល់​​​បាន 12 គ្រាប់​​​បន្ថែម​ពី​នេះ​​​ទៀត​នៅ​មាន​​កីឡាករ​​​ខ្សែ​ការ​ពារ​​​រឹង​មាំ​​ Ramo ធ្លាប់​ស៊ុត​បាល់​បញ្ចូល​ទី​​​បាន​ 9 គ្រាប់​ ។ ​លទ្ធ​ផល 5 ប្រកួត​គឺ  ​4-1-0 ។ 3 ប្រកួត​ចុងក្រោយគឺ​​លេងឈ្នះ​​ Haiti 2-1 ​​ឈ្នះ​ Irland Rep 2-0 មិត្ត​ភាព​​ក្នុងផ្ទះ ​និង​​ឈ្នះ Uruguay 2-1 ប្រកួត​ COC ក្នុងទឹកដីប្រេស៊ីល  ។
Tahiti ​ចំណាត់ថ្នាក់​ FIFA ​​លេខ​138 ។ ​Tahiti ​ជា​ដែន​ដីកោះ​​មហាស​មុទ្រ​ប៉ាស៊ីហ្វិក​​ ។​ក្រុម​នេះ​​ទើប​តែ​​​មាន​វត្ត​មាន​ Confederations  Cup ​​​លើក​នេះ​ ។​ កីឡាករ​ឆ្នើម​​​ៗ​រួម​មាន​កីឡា​ករ​ខ្សែប្រយុទ្ធ​​​​ Chong Hue ​ស៊ុតបាល់​បាន​​​ 11 គ្រាប់ កីឡាករ​​​ខ្សែបម្រើ​​​ប្រយុទ្ធ​​​ 2 ​រូប​បន្ថែម​ទៀត​​​​គឺ​កីឡាករ​​ Alvin Tehau ស៊ុតបាល់​​​បាន​ 6 គ្រាប់​​​​ និង​កីឡា​ករ ​Lorenzo Tehau ​ស៊ុត​បាល់​បាន 7 គ្រាប់ ។ លទ្ធ​ផល 5 ប្រកួត​ចុងក្រោយ​គឺ​ 2-0-3 ។ 3 ប្រកួត​ចុងក្រោយ​គឺ​លេង​ឈ្នះ​​ Solomon Islands 2-0 ក្នុងផ្ទះ ​ចាញ់​ New Caledonia 1-0 ជម្រុះ Wordl Cup ​ក្រៅ​​ផ្ទះ និង​ចាញ់​ Nigeria 6-1 ប្រកួត​ COC ក្នុង​ទឹក​ដី​ប្រេស៊ីល​ ។​
 
(ពុំមាន​ប្រវត្តិជួប​គ្នា )​
ទស្សនៈ WDW: (គ្មាន​)
​ទស្សនៈ PD:(គ្មាន)​
ទស្សនៈ Asinbookieយក ៈ​ Spain
Uruguay  V Nigeria
Uruguay  ចំណាត់​ថ្នាក់​ FIFA ​លេខ 19 ។ ​​ក្រុម Uruguay​ ​​​​មិន​ធ្លា​ប់​ជាប់ជើង​ឯក​​​​​​ Confederations Cup ម្ដង​ណាសោះ​​​​តែ​ធ្លាប់​​ទទួលបាន​ចំណាត់ថ្នាក់​​​​លេខ​ 4 ​​ម្ដង​ក្នុង​ឆ្នាំ​​​​1997 ។​ វត្តមាន​​ប្រកួត​​ Confederations Cup មាន​ចំនួន​ម្ដង​​​​គឺ​ក្នុង​ឆ្នាំ​​ 1997 ​​។ កីឡាករ​​​ឆ្នើម​ៗ​​រួម​មាន​​​​កីឡាករ​ខ្សែ​​​ប្រយុទ្ធ​​​​​​ 3រូប​​​គឺ​កីឡាករ​​​ Forlan ស៊ុតបាល់​បាន​​​ 33 គ្រាប់​​​កីឡាករ​​​ Suarez ​​ស៊ុត​បាល់​បាន​​​​​​ 33 គ្រាប់​​​​​​ និងកី​ឡាករ​​​ Cavani ស៊ុត​បាល់​បាន​​​​​ 14 គ្រាប់​ ។ លទ្ធ​ផល 5 ប្រកួតចុង​ក្រោយ​​គឺ ​2-1-2  ។ ​​3 ប្រកួត​ចុងក្រោយ​គឺ​លេង​​​​ ​​​ ឈ្នះ​ France 1-0 មិត្ត​ភាព​​ក្នុង​ផ្ទះ ឈ្នះ​ Venezuela 1-0 ជម្រុះ​​ World Cup​ ក្រៅ​ផ្ទះ​តែ​ចាញ់​ Spain  2-1 ប្រកួត​ COC​ ក្នុងទឹក​ដីប្រេស៊ីល​​ ។
Nigeria ​ចំណាត់ថ្នាក់​​ FIFA ​​លេខ 28 ។ ក្រុម​នេះមិន​ធ្លាប់ជាប់ជើង​ឯក​​​​តែ​ធ្លាប់​ទទួល​បាន​ច​ំណាត់ថ្នាក់​​​លេខ​ 4 ម្ដង​ក្នុង​ឆ្នាំ 1995 ។ ​វត្តមាន​ប្រកួត​ Confederations Cup ​មាន​ចំនួន​ម្ដង​​​ កាល​ពី​ឆ្នាំ​ 1995  ។ កីឡាករ​​​ឆ្នើម​​​មាន​កីឡាករ​ខ្សែ​បម្រើ​​​ Sunday Mba ស៊ុត​បាល់​​បាន 5 គ្រាប់​​​​ កីឡាករ​​​ខ្សែ​បម្រើ Ahmed Musa ​​​ស៊ុត​បាល់​បាន​​​ 5 គ្រាប់​​ ។ ​លទ្ធផល 5 ប្រកួត​ចុង​ក្រោយ​​គឺ​ 2-3-0 ។ 3 ប្រកួត​ចុងក្រោយ​គឺ​លេង​​​​​ឈ្នះ​​ Kenya 1-0 ​​​ស្មើ​​​ Namibia 1-1 ជម្រុះ World Cup ក្រៅ​ផ្ទះ​ ​បន្ទាប់មក​លេង​ឈ្នះ Tahiti 6-1 ប្រកួត COC ក្នុងទឹកដីប្រេស៊ីល ។

(ពុំ​មាន​ប្រវត្តិជួប​គ្នា )
​ទស្សនៈ WDW: (គ្មាន​)
​ទស្សនៈ PD:(គ្មាន)​
ទស្សនៈ Asinbookieយក ៈ​  Uruguay