ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​សង្ស័យ​ចាញ់ល្បែង​ចេញពី​កាស៊ីណូ​វិញ​បើក​ដូច​រន្ទះ​សល់​ត្រឹម​ដង្ហើមចង្រិត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ស្ទើរតែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​រង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​រួម​នឹង​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ត្រូវ​រង​ការ​ខូចខាត​មួយ​កំណាត់​ខាងក្រោយ​ស្ទើរ​ទាំងស្រុង ។ ហេតុការណ៍​ខាងលើ​បង្ក​ឡើង​ដោយ​ខ្លួនឯង​ដោយ​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មិន​មាន​អ្នក​រួម​ដំណើរ​ជាមួយ បើកបរ​រថយន្ត​ម៉ាក​ស្តារ​រិច ស៊េរី​ទំនើប ១២​កៅអី ព​ណ៏​ស ពាក់​ផ្លា​ក​លេខ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ស្ទើរតែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​រង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​រួម​នឹង​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ត្រូវ​រង​ការ​ខូចខាត​មួយ​កំណាត់​ខាងក្រោយ​ស្ទើរ​ទាំងស្រុង ។

ហេតុការណ៍​ខាងលើ​បង្ក​ឡើង​ដោយ​ខ្លួនឯង​ដោយ​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មិន​មាន​អ្នក​រួម​ដំណើរ​ជាមួយ បើកបរ​រថយន្ត​ម៉ាក​ស្តារ​រិច ស៊េរី​ទំនើប ១២​កៅអី ព​ណ៏​ស ពាក់​ផ្លា​ក​លេខ 2AP-1227 បើក​ទៅ​បុក​ជាមួយ​ទូរ​កុងតឺន័រ​ដឹក​សម្ភារ​សំណង់​ខាង​មុខ​ការដ្ឋាន​ស​ណ្ឋា​រ​គារ «​ណា​ន​ហៃ​ភល អា​ផាត​មិន​» ដែល​ដាក់​ចោល​រំលោភ​មក​លើ​ច​ញ្ចើ​ម​ផ្លូវ ត្រង់​ចំណុច​ប្រមាណ​ជា​២០០​ម៉ែត្រ​ចំណោត​ឡើង​ខាងលើ​កាស៊ីណូ​ហូ​លី​ដេ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ការ​ឲ្យ​ដឹង​ពី​សន្តិសុខ​ឯកជន​ស​ណ្ឋា​រ​គារ​ខាងលើ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្មានជន​រង​គ្រោះ​ទើប​ចេញពី​លេងល្បែង​ក្នុង​កាស៊ីណូ​ក្បែរ​កន្លែង​កើតហេតុ ទំនងជា​ខឹង និង​លេង​ចាញ់​ទើប​បើករថយន្ត​លឿន​ដូច​ហោះ​យ៉ាងនេះ​ដោយហេតុ​ថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បើក​ចេញ​មក​ពី​ខាង​មុខ​កាស៊ីណូ​ហូ​លី​ដេ​តាម​បណ្តោយ​វិ​ថី​០២​ធ្នូ​ពី​លិចទៅ​កើត​។

ក្នុង​រយៈពេល​មិន​បាន​១០​នាទី​ផង​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ជ្រុល​ទៅ​ខាងឆ្វេង​បន្ទាប់​មក​ក៏​រ៉េ​មក​ខាងស្តាំ​វិញ​ម្តង​ក្នុង​ល្បឿន​លឿន​ក៏​បោក​ខ្លួន​រថយន្ត​ពាក់កណ្តាល​ផ្នែក​ខាងក្រោយ​ដាច់​ទ្វារ​មួយ​ផ្ទាំង​ផ្នែក​ខាងឆ្វេង​ជាប់​ជាមួយ​ទូរ​កុងតឺន័រ​បណ្តាល​ឲ្យ​រថយន្ត​ពាក់កណ្តាល​ផ្នែក​ខាងក្រោយ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ដោយឡែក​ជនជាតិ​ចិន​ជា​អ្នកបើកបរ​រង​របួសធ្ងន់​ក្រោយ​កើតហេតុ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​រីឯ​រថយន្ត​បង្ករ​ហេតុ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ