ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់​៣ បើក​លឿន​ដូច​ហោះ កៀរ​ម៉ូតូ​ហុងដា​គុប​ជ្រុង​ពីក្រោយ​ ដួលរបួសធ្ងន់​២​នាក់ រួច​បើក​រត់​បាត់

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​១​គ្រឿង មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ បាន​បើកបរ​ក្នុង​ល្បឿន​ដូច​ហោះ វ៉ា​ជែង​យានយន្ត​ជា​ច្រើន​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​ជ្រុល​ទៅ​កៀរ​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា គុប​ចង្កៀង​ជ្រុង ១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​១​គ្រឿង មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ បាន​បើកបរ​ក្នុង​ល្បឿន​ដូច​ហោះ វ៉ា​ជែង​យានយន្ត​ជា​ច្រើន​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​ជ្រុល​ទៅ​កៀរ​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា គុប​ចង្កៀង​ជ្រុង ១​គ្រឿង ជិះ​គ្នា​២​នាក់ បណ្ដាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​បោក​ផ្ទប់​ថ្នល់ ខណៈនោះ​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​ដួល​ដេក​នៅ​លើ​ផ្លូវ ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង បន្ទាប់​មក​ម៉ូតូ​កង់​បី​នោះ បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​រត់គេច​បាត់ ដោយ​សុវត្ថិភាព ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​បុរី​អូ​ដឹ​ម ស្ថិត​នៅ​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​គុប​ជ្រុង ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-4263 ហើយ​ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​សុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

អ្នក​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូឌុប​គ្នា ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​កង់​បី ១​គ្រឿង​បើកបរ​យ៉ាង​លឿន ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ទៅ​ដល់​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្ដង ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ម៉ូតូ​កង់​បី​នោះ បើក​រត់គេច​បាត់​ស្រមោល បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​នាំ​យក​ម៉ូតូ ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​រង់ចាំ​ប្រគល់ ជូន​ជន​រង​គ្រោះ​វិញ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ