នៅក្នុងពូលAក្រុមអីុរ៉ង់ដែលបានបំបាក់ម្ចាស់ផ្ទះកូរ៉េ 1-0 កក់បានកៅអី1 ឡើងទៅប្រកួត World Cup 2014 នៅប្រេស៊ីលជាមួយ និងក្រុមកូរ៉េខាងត្បូងបើទោះជាគេចាញ់អីរ៉ង់ក៏ដោយ ។ ចំណែកឯក្រុមអូ៊សបេគីស្ថានមានការសោកស្ដាយយ៉ាងខ្លាំងខណៈក្រុមរបស់គេមាន 14 ពិន្ទុស្មើក្រុមកូរ៉េខាងត្បូងតែចាញ់គ្រាប់បាល់ ស៊ុតបញ្ចូលទី 1 គ្រាប់ធ្វើឱ្យគេបាត់បង់ឱកាសឡើងទៅប្រកួត World Cup 2014 ដោយស្វ័យប្រវត្តិតែមានឱកាសលេងក្នុងវគ្គ Play Off ជួបជាមួយក្រុមលេខ 3 ពូល B ហ្សកដានី ។ គួររំលឹកដែរថា ការប្រកួតបាល់ទាត់ជម្រុះ World Cup ទ្វីបអាស៊ីគឺយក 4 កៅអីកន្លះ ។ ចំណែកឯក្រុមដែលឈ្នះក្នុងវគ្គ Play Off នឹងត្រូវទៅប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ 5ក្នុងទ្វីបអាមេរិកខាងត្បូងដើម្បីយកកៅអី 1៕
ចែករំលែកព័តមាននេះ