ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ការិនី​ចិន លីណា ឈ្នះ​ជុំ​បើក​ឆាក ​AEGON International

11 ឆ្នាំ មុន

កីឡា​ការិនី​ចិន លីណា ​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២ នៃ​ព្រឹត្តិ​ការណ៍​AEGON International ហើយ​ ខណៈ​កាលពី​ថ្ងៃ​អង្គារទី​១៨ មិថុនា ​​នាង​បាន​យក​ឈ្នះ​កីឡាការិនី​បារាំង​ Alize Cornet ក្នុង​លទ្ធ​ផល​ ៦-២ និង​៦-៤ ។ ​ព្រឹត្តិ​ការណ៍​​ប្រកួត​​វាយ​កូន​បាល់​​ជា​លក្ខណៈ​​កម្តៅ​​សាច់​​ដុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​ក្រុង​ Eastbourne ប្រទេស​អង់​គ្លេស ។

នៅ​ជុំ​បន្ទាប់​លីណា ​នឹងជួប​ប្រកួត​ជា​មួយ​កីឡា​ការិនី​​បារាំង​ម្នាក់​ទៀត​គឺម៉ារី​យ៉ុង ​បាតូ​លី ។ ​បា​តូលី​ដែល​ជា​ម្ចាស់​ជើង​ឯក​កម្មវិធី​នេះ​កាល​ពី​ឆ្នាំ​​២០១១ ទទួល​បានសិទ្ធិ​ពិសេស​ឈ្នះ​ជុំ​ទី​១​ដោយ​​មិន​ឆ្លង​​កាត់​ការ​ប្រកួត ​។ គួរកត់​សម្គាល់​ថា ការប្រកួត​លើក​នេះ​ត្រូវ​បាន​ផ្អាក​ជាបណ្តោះ​អាសន្ន​ក្នុងសិត​ទី​២ ​ខណៈ​អ្នក​ទស្សនា​ម្នាក់​​បាន​ធ្លាក់​ពី​លើ​ស្តង់​អង្គុយ ៕