ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​ Jessica Ennis នឹង​ចូល​ទីលា​ន​ប្រកួត​ដំណាច់​ខែ​នេះ​

11 ឆ្នាំ មុន

យោ​ង​តាម​លោក​ Toni Minichiello ​ដែល​ជា​​គ្រូ​បង្វឹក​បាន​ឱ្យ​ដឹង​ថា ​នាង​ Jessica Ennis ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​​ឆ្នាំ​២០១២ ​វិញ្ញាសា​ Heptathlon នឹង​វិល​ចូល​ទី​លាន​ប្រកួត​វិញ​នៅ​ដំណាច់​ខែ​នេះ ​។ អត្ត​ពលិក​អង់​គ្លេស​រូ​ប​នេះ​ពុំ​ធ្លាប់​បាន​ចេញ​ប្រកួត​ក្នុងកម្ម​វិធី​ណា​មួយ​ទេ ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១២ មក​ពោល​គឺ​ក្រោយ​​ពី​នាង​មាន​របួស​ក​ជើង ​។

Ennis វ័យ​២៧​ឆ្នាំ ​គ្រោង​​ទៅ​ចូល​រួម​​ព្រឹត្តិ​ការណ៍​​ប្រកួត​ Combined Events Challenge ដែល​​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Tallin ប្រទេស​អេស្តូនី​​ថ្ងៃ​ទី​២៩-៣០ មិថុនា ​នេះ ​។ ​តាម​រយៈ​BBC លោក​ Minichiello បាន​បញ្ជាក់​ថា ​៖ «នោះ​គឺជា​គម្រោង​របស់​យើង​ ។ ពួក​​យើង​នឹង​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​ក្រុង​ Tallin ហើយ​ចូល​​រួម​ប្រកួត​នៅ​ទី​នោះ » ។ លោក​Minichiello ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​របួស​ក​ជើង​របស់​នាង​ Ennis បាន​ជា​សះ​ស្បើយ​១០០% ៕