ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suzuki នឹង​វិល​ចូល​ទីលាន​ប្រណាំង​ MotoGP ឆ្នាំ​​2015​

12 ឆ្នាំ មុន

​បន្ទាប់​ពី​អវត្ត​មាន​​អស់​រយៈ​ពេល​៣​ឆ្នាំ​​ ​ដោយ​មូល​ហេតុ​ហិរញ្ញ​វត្ថុ​ Suzuki នឹង​វិល​​ចូល​ទីលាន​​ប្រណាំង​​ម៉ូតូ​ MotoGP ជា​ថ្មី​​ម្តង​ទៀត​​នា​ឆ្នាំ​​២០១៥​ខាង​មុខ​ ។ ក្រុម​ជប៉ុន​​​មួយ​​នេះ​​ធ្លាប់​មាន​ប្រវត្តិ​​ក្នុង MotoGP អស់​​៣៧​ឆ្នាំ​​មក​ហើយ ប៉ុន្តែ​​កាល​ពី​ចុង​ឆ្នាំ​​២០១១ ​ដោយ​សារ​ជួប​នឹង​បញ្ហា​​ខ្វះ​ខាត​ហិរញ្ញវត្ថុ​ Suzuki ក៏​បាន​សម្រេច​ចិត្ត​ដក​ខ្លួន ។ នៅ​សប្តាហ៍​នេះ គេ​នឹង​ធ្វើ​ការ​សាក​ល្បង​​ម៉ូ​តូ​ថ្មី​​​របស់​ខ្លួន​​

​បន្ទាប់​ពី​អវត្ត​មាន​​អស់​រយៈ​ពេល​៣​ឆ្នាំ​​ ​ដោយ​មូល​ហេតុ​ហិរញ្ញ​វត្ថុ​ Suzuki នឹង​វិល​​ចូល​ទីលាន​​ប្រណាំង​​ម៉ូតូ​ MotoGP ជា​ថ្មី​​ម្តង​ទៀត​​នា​ឆ្នាំ​​២០១៥​ខាង​មុខ​ ។ ក្រុម​ជប៉ុន​​​មួយ​​នេះ​​ធ្លាប់​មាន​ប្រវត្តិ​​ក្នុង MotoGP អស់​​៣៧​ឆ្នាំ​​មក​ហើយ ប៉ុន្តែ​​កាល​ពី​ចុង​ឆ្នាំ​​២០១១ ​ដោយ​សារ​ជួប​នឹង​បញ្ហា​​ខ្វះ​ខាត​ហិរញ្ញវត្ថុ​ Suzuki ក៏​បាន​សម្រេច​ចិត្ត​ដក​ខ្លួន ។ នៅ​សប្តាហ៍​នេះ គេ​នឹង​ធ្វើ​ការ​សាក​ល្បង​​ម៉ូ​តូ​ថ្មី​​​របស់​ខ្លួន​​នៅ​ប្រទេស​អេស្ប៉ាញ​ ។

រយៈ​ពេល​​៣៧​ឆ្នាំ​​ក្នុង​​ព្រឹត្តិការណ៍​​​ប្រណាំង​​ MotoGP Suzuki បានយក​ឈ្នះ​​ជើង​ឯក​​ពិភព​លោក​​ចំនួន​​៦​លើក​ ក្នុង​នោះ​​​ឆ្នាំ​១៩៧៦​-​១៩៧៧​​ ​ដោយ​​កីឡា​ករ​ Barry Sheene​, ឆ្នាំ​១៩៨១​​ ដោយ​កីឡាករ​​ Marco Lucchinelli, ឆ្នាំ​​១៩៨២​ ដោយ​កីឡា​ករ​ Franco Uncini, ឆ្នាំ​១៩៩៣ ដោយ​កីឡា​ករ​​ Kevin Schwantz,​ និង​​ឆ្នាំ​២០០០ ​​ដោយ​​កីឡា​ករ​​ Kenny Roberts Jr.​ ៕