ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំដៅ​កើនបង្ក​ហានិ​ភ័យ​ទឹកជំនន់​នៅ​ឥណ្ឌា​-អាស៊ីអាគ្នេយ៍

11 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​មួយ​​ដែល​​ចេញ​​​ផ្សាយ​កាល​ពី​​ថ្ងៃ​​ទី​​១០ មិថុនា ២០១៣ បាន​បង្ហ​ា​ញ​ថា​ ​កា​រ​កើន​​ឡើង​នៃ​​ការ​បញ្ចេញ​​ជាតិ​កាបូន​នឹង​​ធ្វើ​ឲ្យ​​​ផ្នែក​​​ជា​ច្រើន​នៃ​ប្រទេស​ឥណ្ឌា​ ចិន​ អា​ស៊ី​​អា​គ្នេយ៍ ​អាហ្វ្រិក​ខាង​កើត​​ និង​ជួរ​​ភ្នំ​អាន់​ដេស​(Andes)​ភាគ​ខាង​ជើង​​ជួប​ហានិ​ភ័យ​​ទឹ​កជំនន់​​ខ្ពស់ ។​

យោង​តាម​ការ​សិក្សា​មួយ​​ដែល​​ចេញ​​​ផ្សាយ​កាល​ពី​​ថ្ងៃ​​ទី​​១០ មិថុនា ២០១៣ បាន​បង្ហ​ា​ញ​ថា​ ​កា​រ​កើន​​ឡើង​នៃ​​ការ​បញ្ចេញ​​ជាតិ​កាបូន​នឹង​​ធ្វើ​ឲ្យ​​​ផ្នែក​​​ជា​ច្រើន​នៃ​ប្រទេស​ឥណ្ឌា​ ចិន​ អា​ស៊ី​​អា​គ្នេយ៍ ​អាហ្វ្រិក​ខាង​កើត​​ និង​ជួរ​​ភ្នំ​អាន់​ដេស​(Andes)​ភាគ​ខាង​ជើង​​ជួប​ហានិ​ភ័យ​​ទឹ​កជំនន់​​ខ្ពស់ ។​

ការ​​សិក្សា​នោះ​បាន​បង្ហាញ​ថា ​ការ​កើន​​ឡើង​កំដៅ​ពិភព​លោក​​នឹ​ង​​បង្កើន​​ប្រេកង់​​​ដែល​​ទឹក​ជំនន់​នឹង​​កើត​មាន​ឡើង​នៅ​ក្នុង​​តំបន់​ទាំង​នោះ​​ ខណៈ​​ដែល​​អឺរ៉ុប​​ខាង​​កើត​​ ផ្នែក​ជា​ច្រើន​នៃ​​តំបន់​ស្គែន​ឌី​ណា​វៀ​ ប្រទេស​​​​ឈី​លី​ អា​ហ្សង់​ទីន​ ​នឹង​មាន​ផល​​ប៉ះ​​ពាល់​តិច​តួច ​។​
ការ​ប៉ាន់​ស្មាន​នេះ​គឺ​ពឹង​ផ្អែក​លើ​​គំរូ​​១១​​សម្រាប់​​ការ​បញ្ចេញ​​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ ​និង​​ផល​ប៉ះ​ពាល់​របស់​វា​​លើ​អាង​ទន្លេ​ចំនួន​​២៩​​នៅ​ក្នុង​ឆ្នាំ​២១០០ ។​

នៅ​ក្នុង​ការ​ប៉ាន់​ស្មាន​ចុង​ក្រោយ​​ បាន​​បង្ហាញ​ថា​ ​ប្រសិន​បើ​សីតុ​ណ្ហ​ភាព​​ឡើង​​​​​​៤​ឬ​៥​អង្សា​សេ​​នោះ​​​ ​​ទឹក​​ជំនន់​​ដែ​លតែង​តែ​​កើត​មាន​ឡើង​រៀង​​រាល់​​១០​០​ឆ្នាំ​​ម្តង​​នៅ​ក្នុង​​សត​វត្ស​​ទី​២០​​អាច​​ត្រ​ឡប់​ទៅ​​រៀង​រាល់​១០ ​ឬ​​៥០​​​ឆ្នាំម្តង​​នៅ​​ក្នុង​​ទី​​តាំង​ដែល​ងាយ​រង​គ្រោះប​ំផុត​។​
លោក​​​ស៊ី​ជីរូ៉ ​កា​ណា​អិ វិស្វករ​​ស៊ី​វិល​នៃ​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​ទី​ក្រុង​តូ​ក្យូ​​បាន​​​និយាយ​ថា ​ភាគ​ច្រើន​នៃ​តំបន់​ទាំង​នោះ​​ត្រូវ​​បាន​គេដ​ឹង​​​ឮ​គ្រប់​គ្នា​ហើយ​ថា​ ជា​តំបន់​​ដែល​​រង​​គ្រោះ​ដោយ​ទឹក​ជំនន់​​។​ ​​ដូច្នេ​ះ​​​កា​រ​​វិ​ល​​ត្រឡប់​មក​វិញ​នៃ​ទឹក​ជំនន់​​រៀង​រាល​់​មួយ​​សត​វត្ស​​ម្តង​​នឹង​ថម​ថយ​ប្រសិន​បើ​កម្រិត​នៃ​​កម្តៅ​នៅ​​ក្នុង​​ឆ្នា​ំ​២១០០​​ធ្លាក់​ចុះ ​។​

សមា​ជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​​បាន​​សន្យា​កំណត់​ការឡើងកម្តៅ​ដល់​២អង្សា​សេ​បើ​ធៀប​នឹង​​សីតុណ្ហ​ភាព​​មុន​​ឧស្សា​ហ​​កម្ម ​។ ​ប៉ុន្តែ​ការ​កើន​ឡើង​កំហាប់​កាបូន​​នា​ពេល​​បច្ចុ​ប្បន្ន​​គឺ​ស្មើ​គ្នា​នឹង​កម្រិត​​៤​អ​ង្សា​​សេ ឬ​៥​អង្សា​សេ​នៅ​ក្នុង​​ឆ្នាំ​២១០០​ ​​​ជា​តួលេខ​មួយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​​ជា​​ច្រើន​​និយាយ​ថា​​នឹង​បង្ក​គ្រោះ​មហន្ត​រាយ​​ដល់​​ជីវ​ចម្រុះ​ និង​ប្រជា​ជន​​រាប់​លាន​នាក់​​អត់​ឃ្លាន​ និង​ធ្វើ​ឱ្យ​​កើន​ឡើង​កម្រិត​នីវ៉ូសមុទ្រ​ ៕