ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​មិន​ចាំ​ម៉ាក​បើក​បុក​ម៉ូតូ​វីវ៉ា​ បណ្តាល​ឱ្យ​បុរស​ ៣នាក់​ របួស​ធ្ងន់​ស្រាល​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​នរង​របួស​ធ្ងន់​សន្លប់​ និង​ម្នាក់​ទៀត​របួស​ស្រាល​ ខណៈដែល​អ្ន​កទាំង​៣ ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1A-6074 ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ជា​ចំណុច​កើត​ហេតុ​ផ្លូវ​ងងឹត​ និង​មា​នជង្ហុក

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​នរង​របួស​ធ្ងន់​សន្លប់​ និង​ម្នាក់​ទៀត​របួស​ស្រាល​ ខណៈដែល​អ្ន​កទាំង​៣ ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1A-6074 ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ជា​ចំណុច​កើត​ហេតុ​ផ្លូវ​ងងឹត​ និង​មា​នជង្ហុក​ផង​ ក៏​ត្រូវ​រថ​យន្ត​មិន​ចាំ​ម៉ាក​ ពណ៌​ឈាម​ជ្រូក​ ១គ្រឿង​ បើក​បុក​ពេញ​ទំហឹង​ ហើយ​រថ​យន្ត​បាន​បើក​រត់​គេច​បាត់​ ។

ហេតុការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​ និង​ ០៥​នាទី យប់​រំលង​អាធ្រាត្រ​ឈា​នចូល​ថ្ងៃទី​១៩​ មិថុនា​ ២០១៣​ នៅ​ក្នុង​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​សន្លប់​បា​នដឹង​ខ្លួន​វិញ​ ចំណែក​បុរស​ដែល​របួស​ស្រាល​បា​នទាក់​ទង​ទៅ​សាច់​ញាតិ​ឱ្យ​មក​ទទួល​ពួក​គេ​យ​កទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យដោយ​ខ្លួន​ឯង​​ ព្រោះ​រថ​យន្ត​បង្ក​បា​នរត់​បាត់​ ហើយ​ម្តុំ​នោះ​ ពុំ​មាន​សមត្ថ​កិច្ច​ប្រចាំ​ការ​ឡើយ​ ៕