ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កូរ៉ូឡា​ម្ចាស់​ស្រវឹង​បើក​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ២កង់​ នៅ​មហា​វិថី​ម៉ៅ​សេទុង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ២កង់​ បា​នបាក់​រង​ការ​ខូច​ខាត​ ខណៈដែល​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-9619 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅត្បូង​ លុះ​មកដល់​ចំណុច​មុខ​បញ្ជរ​លក់​សំបុត្រ​រថ​យន្ត​ទេស​ចរណ៍​កាពីតូ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុកតែ​ម្តង​ ចំណែក​រថ​យន្ត​បាន​ធ្លាក់​កាង​ខ្ទេច​មុខ​ផ្នែក​ខាង​ឆ្វេង​​ ។

រាជ​ធានី​ភ្នំពេញ​ ៖ របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ២កង់​ បា​នបាក់​រង​ការ​ខូច​ខាត​ ខណៈដែល​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-9619 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅត្បូង​ លុះ​មកដល់​ចំណុច​មុខ​បញ្ជរ​លក់​សំបុត្រ​រថ​យន្ត​ទេស​ចរណ៍​កាពីតូ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​​តែ​ម្តង​ ចំណែក​រថ​យន្ត​បាន​ធ្លាក់​កាង​ខ្ទេច​មុខ​ផ្នែក​ខាង​ឆ្វេង​​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពីវេលា​ម៉ោង​ ១១​ និង​ ២០​នាទី​ យប់​ថ្ងៃទី​១៨​ មិថុនា​ ២០១៣​ នៅ​ចំណុច​មុខ​បញ្ជរ​លក់​សំបុត្រ​រថ​យន្ត​ទេស​ចរណ៍​កាពីតូ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​បង្ក​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​ ៕