ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ា​ជែង​បុក​កុងតឺ​ន័រ​​ស្លាប់​៣​នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ជិះ​ម៉ូតូ​វ៉ា​ជែង​​រថ​យន្ត​ដឹក​ដី​មួយ​គ្រឿងមិន​ផុត​​​ រួច​​ជ្រុល​ទៅ​បុក​​រថ​យន្ត​កុង​តឺ​ន័រ​​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​យ៉ាង​ពេញ​ទំហឹង​​​នៅ​ចំណុច​​ភូមិ​រំលោង សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ កាល​ពី​វេលា​ម៉ោង​៤ និង​៥៥​នាទី​រសៀល​ ថ្ងៃ​ទី​១៨ មិថុនា ២០១៣ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ​ ស៊ិន វ៉ៃ អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​គោក​សណ្តែក ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​ ចំណែក​២​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់​ស្ពឺ​១B២៣៧២ ចំណែក​អ្នក​បើក​រថ​យន្ត​កុង​តឺ​ន័រ​ ក្រោយ​កើត​ហេតុ​ចុះ​ពី​រថ​យន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​។