ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​Confederations Cup ជម្រុះ​ក្នុង​ពូលជុំ​ទី2​សម្រាប់រាត្រី​ថ្ងៃពុធ មាន​2ប្រកួត អ​សុរី អ៊ីតា​លី មិន​ពិបាកយកឈ្នះ អ្នកលេងដាវសាម៉ូរ៉ៃ ជប៉ុន ខណៈ​ម្ចាស់ផ្ទះ​របាំសំបា ប្រេស៊ីល មិនសូវ​មាន​សំណាង​​ល្អជា​មួយអ្នកលេង​មួកម៉ិក​ស៊ិក

12 ឆ្នាំ មុន

ការ​​ប្រកួត​​បាល់​​ទាត់​ Confederations Cup ជម្រុះ​​ក្នុង​ពូល​​ជុំ​ទី​២​ សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​២​ប្រកួត​ ។ ក្រុម​​អសុរី​ អីុតាលី​ មិន​ពិបាក​យក​ឈ្នះ​អ្នក​លេង​ដាវ​សាម៉ូ​រ៉ៃ​ ជប៉ុន​ ខណៈ​ម្ចាស់​ផ្ទះ​របាំ​សំ​បា​ ប្រេស៊ីល​ មិន​សូវ​មាន​ប្រវត្តិ​ល្អ​ជាមួយ​អ្នក​លេង​មួក​ មុិក​សិុក។

ការ​​ប្រកួត​​បាល់​​ទាត់​ Confederations Cup ជម្រុះ​​ក្នុង​ពូល​​ជុំ​ទី​២​ សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​២​ប្រកួត​ ។ ក្រុម​​អសុរី​ អីុតាលី​ មិន​ពិបាក​យក​ឈ្នះ​អ្នក​លេង​ដាវ​សាម៉ូ​រ៉ៃ​ ជប៉ុន​ ខណៈ​ម្ចាស់​ផ្ទះ​របាំ​សំ​បា​ ប្រេស៊ីល​ មិន​សូវ​មាន​ប្រវត្តិ​ល្អ​ជាមួយ​អ្នក​លេង​មួក​ មុិក​សិុក។

Brazil  (1)  V Mexico (3)
Brazil ចំណាត់​ថ្នាក់​ FIFA លេខ​ 22 ។ ជា​ក្រុម​ការ​ពារ​ជើង​ឯក​ Confederations Cup   2009 ។ ក្រុម​ប្រេ​ស៊ីល​ធ្លាប់​ជាប់​ជើង​ឯក​ចំនួន​ 3 ដង​គឺ​ឆ្នាំ​ 1997,2005,2009 និង​រង​ជើង​ឯក​ម្តង​ក្នុង​ឆ្នាំ​ 1999 ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ 4 ម្តង​ឆ្នាំ​ 2001 ។ វត្ត​មាន​ចូល​រួម​ប្រកួត​ Confederations Cup​ មាន​ចំនួន​ 6 លើក​ ។ ​កីឡា​ករ​ឆ្នើម​មាន​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Neymar ស៊ុត​បាល់​បាន​ 21 គ្រាប់​ កី​ឡា​ករ​ខ្សែ​ប្រយុទ្ធ​ Fred ស៊ុត​បាល់​បាន​ 11 គ្រាប់​ និង​កីឡា​ករ​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ​ Thiago Silva ស៊ុត​បាល់​បាន​ 1 គ្រាប់​ ។ លទ្ធ​ផល​ 5ប្រកួត​ចុង​ក្រោយ​គឺ​ 3-2-0។  3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ England 2-2 ឈ្នះ​France 3-0 មិត្ត​ភាព​ និង​ឈ្នះ​ Japan 3-0 ប្រកួត​ COC ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​ ។
Mexico ចំណាត់​ថ្នាក់​ FIFA លេខ​ 17 ។ ក្រុម​ Mexico ធ្លាប់​ជាប់​ជើង​ឯក​ម្តង​កាល​ពី​ឆ្នាំ​1999 ចំណាត់​ថ្នាក់​លេខ​ 3 ម្តង​ក្នុង​ឆ្នាំ​ ​1995 និង​ចំណាត់​ថ្នាក់​លេខ​ 4 ម្តង​ដែរ​ ក្នុង​ឆ្នាំ​ 2005 ។ វត្ត​មាន​ប្រកួត​ Confederations Cup មាន​ចំនួន​ 5   ដង ។ ​កីឡា​ករ​ឆ្នើម​របស់​ Mexico គឺ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Hernandez ស៊ុត​បាល់​បាន​ 33 គ្រាប់​ កីឡា​ករ​ Santos ស៊ុត​បាល់​បាន​ 14 គ្រាប់​ និង​កីឡា​ករ​ខ្សែ​បម្រើ​ Guardado ស៊ុត​បាល់​បាន​ 14 គ្រាប់​ ។ លទ្ធ​ផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 1-3-1 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Panama 0-0 ក្រៅ​ផ្ទះ​ ​ស្មើ​ Costa Rica   0-0 ក្នុង​ផ្ទះ​ តែ​ចាញ់​ Italy 2-1 ប្រកួត​ COC ក្នុង​ទឹក​ដី​ Brazil ។ ប្រវត្តិ​ជួប​គ្នា​ 10 ប្រកួត​ Brazil ឈ្នះ​ 3 Mexico ឈ្នះ​ 7
ជួប​គ្នា​ 4 ប្រកួត​ចុង​ក្រោយ​គឺ ៖
-06-07 Brazil 0-2 Mexico
-09-07 Brazil 3-1 Mexico
-10-11 Mexico 1-2 Brazil
-06-12 Brazil 0-2 Mexico

ទស្សនៈ WDW: (គ្មាន)
ទស្សនៈ PD:(គ្មាន)
ទស្សនៈ Asianbookie:យក Brazil
Italy  (2)  V  Japan (4)
Italy ចំណាត់​ថ្នាក់​ FIFA លេខ​ 8 ។ Italy មិន​ធ្លាប់​ជាប់​ជើង​ឯក​ Confederations Cup នោះ​ទេ​ ។ វត្ត​មាន​ប្រកួត​ Confederations Cup មាន​ចំនួន​ 1 ដង​ ក្នុង​ឆ្នាំ​ 2009 បាន​ត្រឹម​តែ​ជុំ​ទី​   1 ។ កី​ឡា​ករ​សំខាន់​ៗ​គឺ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Alberto ស៊ុត​បាល់​បាន​ 18 គ្រាប់​ កី​ឡា​ករ​ខ្សែ​ប្រយុទ្ធ​ Balotelli ស៊ុត​បាល់​បាន​ 9 គ្រាប់​ ​កីឡា​ករ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ De Rossi ស៊ុត​បាល់​បាន​ 14 គ្រាប់​ និង​កីឡា​ករ​ Pirlo ស៊ុត​បាល់​បាន​ 13 គ្រាប់​ ។ ​លទ្ធ​ផល​ 5ប្រកួត​ចុង​ក្រោយ​គឺ​ 2-3-0។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ស្មើ​ Czech 0-0 ជម្រុះ​ World Cup ក្រៅ​ផ្ទះ​ ​ស្មើ​ Haiti 2-2 មិត្ត​ភាព​ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ឈ្នះ​ Mexico 2-1 ប្រកួត​ COC ក្នុង​ទឹក​ដី​ Brazil ។
Japan ចំណាត់​ថ្នាក់​ FIFA លេខ​ 32 ។ Japan មិន​ធ្លាប់​ជាប់​ជើង​ឯក​ Confederations Cup ម្តង​សោះ​ តែ​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​ ​2ម្តង​ក្នុង​ឆ្នាំ​ 2001 ។ វត្ត​មាន​ប្រកួត​ Confede​-rations Cup មាន​ចំនួន​ 4 លើក​ ។ កី​ឡា​ករ​ឆ្នើម​របស់​ជប៉ុន​មាន​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Okazaki ស៊ុត​បាល់​បាន​ 33 គ្រាប់​កីឡា​ករ​ខ្សែ​បម្រើ​ 2 រូប​ គឺ​ Honda ស៊ុត​បាល់​បាន​ 14 គ្រាប់​ និង​កីឡា​ករ​ Kagawa ស៊ុត​បាល់​បាន​ 13 គ្រាប់​។ លទ្ធ​ផល​ 5 ប្រកួត​ចុង​ក្រោយ​​គឺ​ 1-1-3 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Australia 1-1 ក្នុង​ផ្ទះ​ ឈ្នះ​ Iraq 1-0 ជម្រុះ​ World Cup ក្រៅ​  ផ្ទះ តែ​ចាញ់​ម្ចាស់​ផ្ទះ​ Brazil 3-0 ប្រកួត​ COC៕
ប្រវត្តិ​ជួប​គ្នា​ 1 ប្រកួត​គឺ ៖
-11-01 Japan 1-1 Italy

ទស្សនៈ WDW: (គ្មាន)
ទស្សនៈ PD:(គ្មាន)
ទស្សនៈ Asianbookie:យក​ Italy