ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​កា​សែត​​និង​ទូរ​ទស្សន៍អេស្ប៉ាញ​ចុះ​ថត​សក្តានុ​ពល​ទេស​ចរណ៍

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ​នៅ​ក្នុង​ចំណាត់​ការរបស់​ក្រសួង​ទេស​ចរណ៍​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​​ ដល់​ពិភពលោក​ឱ្យ​ស្គាល់​កាន់​តែ​ច្រើន​អំពី​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​អច្ឆ ​រិយៈ​ពិសេស​តំបន់​រម​ណីយ​ដ្ឋាន​ទេស​ចរណ៍​សំខាន់ៗ​តាមបណ្តា​ខេត្ត​និង​រាជ​ ធានីភ្នំពេញ។​ ​លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​ចាត់​បញ្ជូន​មន្ត្រីជំនាញ​ដឹកនាំ​ក្រុម​ បុគ្គ​លិក​អ្នក​កាសែត​ និងទូរទស្សន៍​មកពី​ទូរទស្សន៍​ VIP VISUAL PRO DUCCIONS.SL

ខេត្ត​ព្រះ​សីហនុ ៖ ​នៅ​ក្នុង​ចំណាត់​ការរបស់​ក្រសួង​ទេស​ចរណ៍​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​​ដល់​ពិភពលោក​ឱ្យ​ស្គាល់​កាន់​តែ​ច្រើន​អំពី​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​អច្ឆ​រិយៈ​ពិសេស​តំបន់​រម​ណីយ​ដ្ឋាន​ទេស​ចរណ៍​សំខាន់ៗ​តាមបណ្តា​ខេត្ត​និង​រាជ​ធានីភ្នំពេញ។​ ​លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​ចាត់​បញ្ជូន​មន្ត្រីជំនាញ​ដឹកនាំ​ក្រុម​បុគ្គ​លិក​អ្នក​កាសែត​ និងទូរទស្សន៍​មកពី​ទូរទស្សន៍​ VIP VISUAL PRO DUCCIONS.SL ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ ចុះ​មក​ថត​យក​សក្តានុពល​ចំរុះ​អំពី​តំបន់​ទេស​ចរណ៍​សំខាន់ៗ​ដែលមាននៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ដូច​ជា ​តំបន់ឆ្នេរ​សមុទ្រ តំបន់​ដីកោះ រមណីយ​ដ្ឋាន​ក្បាល​ឆាយ និងសណ្ឋា​គារ​លំដាប់​អន្តរ​ជាតិ​ជា​ដើម។

លោកអឿ វិបុល ប្រធាន​ការិយា​ល័យ​ទេស​ចរណ៍​សហ​គមន៍​គ្រប់គ្រង​តំបន់​ឆ្នេរ​ថ្លែង​បញ្ជាក់​ឱ្យ​ដឹងថា សកម្ម​ភាពដែលក្រុម​អ្នក​កា​សែត​ និង​ទូរ​ទស្សន៍​ប្រទេសអេស្ប៉ាញ​ចុះ​មក​ថត​យក​ព័ត៌​មាននេះ​នឹង​ជួយ​ឱ្យ​ខេត្ត​ព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេ​សចរ​កាន់​តែ​ច្រើន​ឡើង​ ខណៈ​ពេល​ដែល​តំបន់ឆ្នេរ​សមុទ្រ​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែលស្អាត​លើ​សាកល​លោក។ ជាមួយគ្នា​នេះ​លោក​ពា ភាព មន្ត្រី​​សំរប​សំរួល​មកពីក្រសួង​ទេស​ចរណ៍​បានឱ្យ​ដឹង​ផង​ដែរ​ថា ក្រុម​អ្ន​ក​កាសែត​ និង​ទូរទស្សន៍​អេស្ប៉ាញ​នឹង​ថត​យកស​ក្តា​នុ​ពល​ទេសចរណ៍​ក្នុងព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ រួ​ម​មាន​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប និងក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ រយៈ​ពេល​២​សបា្តហ៍​ ដែល​តាមការគ្រោង​ទុក​សកម្ម​ភាព​ថត​នេះ នឹងបញ្ចប់​នៅ​ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ​២០១០។

គេ​សង្ឃឹម​ថា ព័ត៌​មាន​ស្តីពីសក្តា​នុ​ពលទេស​ចរណ៍​ចំរុះ​របស់ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ពាសពេញ​ពិភពលោក​ នៅ​ពេល​ដែល​ក្រុម​ការ​ងារ​បញ្ចប់​​សកម្ម​ភាពថត​យករូប​ភាព​តាមគមរោង​ដែល ក្រសួង​ទេស​ចរណ៍​បាន​កំណត៕