ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណជិត​៤០​ម៉ឺន​នាក់​មក​​កម្សាន្ត​នៅ​ខេត្តកំពត​ក្នុង​ថ្ងៃ​ទី​២ នៃ​ពី​ធី​បុណ្យចូលឆ្នាំខ្មែរ

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ភ្ញៀវ​ទេសចរ​នៅ​តែ​សម្រុកចូល​មក​លេង​ខេត្តកំពត​កាន់តែ​ច្រើន ខណៈ​ដែល​ថ្ងៃ​ទី​១៤ ខែមេសា និង​ថ្ងៃ​ទី​១៥ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​បាន​មក​សម្រាក និង​ដើរ​លេង​កម្សាន្ត…

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ភ្ញៀវ​ទេសចរ​នៅ​តែ​សម្រុកចូល​មក​លេង​ខេត្តកំពត​កាន់តែ​ច្រើន ខណៈ​ដែល​ថ្ងៃ​ទី​១៤ ខែមេសា និង​ថ្ងៃ​ទី​១៥ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​បាន​មក​សម្រាក និង​ដើរ​លេង​កម្សាន្ត ។

ភ្ញៀវ​ទេសចរ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​សប្បាយ​រីករាយ​ដោយ​មើលឃើញ​ថា ការ​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​នេះ នៅ​គ្រប់​បណ្តា​រាជធានី​ខេត្ត​ធ្វើ​បាន​ល្អ ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ទើប​មាន​លទ្ធភាព​ដើរ​លេង​ច្រើន​យ៉ាង​ដូច្នេះ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែ​ឆ្នាំ​នេះ ខេត្តកំពត​មានការ​រៀបចំ​បាន​ល្អ ក្រៅ​អំពី​មាន​សមិទ្ធផល​ថ្មី អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​តុបតែង​ធ្វើ​សង្ក្រាន្ត​បាន​ល្អ ទាក់ភ្នែក​ធ្វើ​ឲ្យ​ទេសចរណ៍​ដែល​បានឃើញ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ហើយ​ចង់​មក​លេង​ផ្ទាល់ ។

លោក​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​សម្រុកចូល​មក​លេង​ខេត្តកំពត​កាន់តែ​ច្រើន ។ ចំពោះ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​ភាពល្អ​ប្រសើរ ពុំ​មានការ​កកស្ទះ​ចរាចរណ៍ ឬ​បញ្ហា​ណាមួយ​ទេ​កើតឡើង​ទេ ។ ចំពោះ​កន្លែង​ស្នាក់​នៅ និង​អាហារ​ហូប​ចុក​ពុំ​មានការ​តម្លើង​ថ្លៃ​ទេ ហើយ​អាច​ឆ្លើយ​តប​បាន​ទៅ​តាម​តម្រូវការ​ភ្ញៀវ ។

ជា​រួម​ស្ថានភាព​ទេសចរ​នៅ​ខេត្តកំពត​ល្អ​ប្រសើរ​គ្មាន​អ្វី​គួរ​ឲ្យ​កក់​សម្គាល់​គេ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សប្បាយ​ខ្ញៀវខ្ញា ក្នុង​ការ​លេងល្បែង​ប្រជាប្រិយ​ផ្សេង​ៗ និង​ការ​លេង​បាញ់​ទឹកជា​ដើម ។

ទន្ទឹម​គ្នា​នេះ​ដែរ ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​ខេត្តកំពត បាន​បង្ហាញ​ចំណាប់អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង និង​បាន​បញ្ជាក់​ថា ខេត្តកំពត​ស្អាត មាន​កន្លែង​ដើរ​លេង​ច្រើន ហើយ​អាជ្ញាធរ​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​បាន​ល្អ ចំណែក​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ កងកម្លាំង​ចាំ​ជួយ​សម្រួល​គ្រប់កន្លែង ហើយ​អ្វី​ដែល​ថ្មី​ប្លែក​និង​ជា​គោលដៅ​របស់​ភ្ញៀវ​មក​កំពត​ក្នុងឆ្នាំនេះ គឺ​រូបសំណាក​សេះ​សមុទ្រ​បាញ់​ទឹក ។ ទេសចរ​ថា ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តកំពត​ច្រើន​ក៏​ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ទើប​មាន​លទ្ធភាព​ដើរ​លេង​ច្រើន ។

សម្រាប់​ថ្ងៃ​ទី​៣​នេះ បើ​តាម​ការ​រំ​ពឺ​ង​ទុក​របស់​មន្ត្រី​ជំនាញ​ថា នឹង​មាន​ទេសចរ​មក​លេង​កំពត​កាន់តែ​ច្រើន​បន្ថែម​ទៀត ខណៈ​ដែល​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​មានការ​លេងល្បែង​ប្រជាប្រិយ​ផ្សេង​ៗ​ការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ មធ្យម រហូត​ដល់​ការ​រាំ​ស្គរ​ដៃ​នៅ​តាម​បណ្តោយ​ឆ្នេរ ត្រូវ​បាន​រៀបចំ​លេង​ចាប់ពីរ​នេះ​ទៅ​ជា​បណ្តើរ​ៗ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ