ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកមានស្គាល់គោលដៅទេសចរណ៍ទាក់​ទាញល្បីៗនៅជុំវិញបឹងទន្លេសាបទេ?

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមានច្រើនកន្លែងណាស់ ហើយវាជាប្រភពចំណូលមួយសំខាន់ផងដែរ សម្រាប់ជាតិនិងប្រជាពលរដ្ឋដែលរស់នៅតំបន់ទេសចរណ៍ទាំងនោះ ។ អ្វីដែរអ្នកខ្លះដឹង ហើយក៏មានអ្នកខ្លះមិនដឹងនោះទេ សម្រាប់តំបន់ទេសចរណ៍ដែរទាក់ទាញភ្ញៀវទេសចរនៅតំបន់ទន្លេសាបថា…

រាជធានីភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមានច្រើនកន្លែងណាស់ ហើយវាជាប្រភពចំណូលមួយសំខាន់ផងដែរ សម្រាប់ជាតិនិងប្រជាពលរដ្ឋដែលរស់នៅតំបន់ទេសចរណ៍ទាំងនោះ ។

អ្វីដែរអ្នកខ្លះដឹង ហើយក៏មានអ្នកខ្លះមិនដឹងនោះទេ សម្រាប់តំបន់ទេសចរណ៍ដែរទាក់ទាញភ្ញៀវទេសចរនៅតំបន់ទន្លេសាបថា តើមានកន្លែងណាខ្លះ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់រៀបរាប់ពីតំបន់ទេសចរណ៍នៅលើបណ្តាញសង្គមផ្កូវការនៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ថា «មកស្គាល់អំពីគោលដៅទេសចរណ៍ទាក់ទាញល្បីៗ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា នៅខេត្តសៀមរាប មានតំបន់ទេសចរណ៍កំពង់ឃ្លាំង ,ចុងឃ្នៀស ,កំពង់ភ្លុក ,បឹងពារាំង ,ជំរំសត្វស្លាប បឹងព្រះពន្លៃ ។ ចំណែកនៅខេត្តបាត់ដំបងមានតំបន់ទេសចរណ៍សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ។

ដោយឡែក នៅខេត្តកំពង់ធំ មានតំបន់ទេសចរណ៍ ផាត់សណ្ដាយ, បឹងទន្លេឆ្មា។ ចំណែកនៅខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍កំពង់ហ្លួង នឹងខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍មាននៅភ្នំនាងកង្រី ។

ជាមួយនគ្នានោះដែរ សម្តេចធិបតីក៏បានសូមបងប្អូន ពូ មីង អ៊ំ លោកតា លោកយាយ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕

អត្ថបទសរសេរ ដោយ