ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែម ​ថង​ ក្លាយ​​ជា​ជន​​ទី​​10​សន្លប់​​ក្រោម​​ដៃ​ ​យុគ ​យក្ស​​ផ្លៃ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ឆ្លងកាត់​ការប្រកួត​ចំនួន​៦៧​ដង​កីឡាក​រ​យុគ ​យក្ស​ផ្លែ ទើប​តែ​ធ្វើ​ឲ្យ​មហា​ជន​អ្នក​ស្នេហាកីឡា​ប្រដាល់​ទូ​ទៅសម្ដែង​ការ​កោតសរសើរ​នារយៈ​ពេលចុង​ក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​គេឡើង​រេញប្រកួត​ម្ដងៗគឺ​រមែង​ធ្វើឲ្យ​គូប្រកួត​របស់​ខ្លួនសន្លប់ភ្លឹង​ៗ ​ដោយ​ឆ្លង​មិន​ដល់​៥​ទឹក​ ។ អ្វីដែល​គេភ្ញាក់​ផ្អើ​ល​ខ្លាំង​​នោះ គឺ​បន្ទាប់​ពី​កីឡា​ករ​ជើង​ខ្លាំង ហែម ថង បាន​​ក្លាយ​ជាជន​ទី​១០ ដែល​ត្រូវសន្លប់​ក្រោម​ដៃ​របស់​គេ​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៦ មិថុនា ​។

រាជ​ធានី​ភ្នំពេញ ​៖ ឆ្លងកាត់​ការប្រកួត​ចំនួន​៦៧​ដង​កីឡាក​រ​យុគ ​យក្ស​ផ្លែ ទើប​តែ​ធ្វើ​ឲ្យ​មហា​ជន​អ្នក​ស្នេហាកីឡា​ប្រដាល់​ទូ​ទៅសម្ដែង​ការ​កោតសរសើរ​នារយៈ​ពេលចុង​ក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​គេឡើង​រេញប្រកួត​ម្ដងៗគឺ​រមែង​ធ្វើឲ្យ​គូប្រកួត​របស់​ខ្លួនសន្លប់ភ្លឹង​ៗ ​ដោយ​ឆ្លង​មិន​ដល់​៥​ទឹក​ ។ អ្វីដែល​គេភ្ញាក់​ផ្អើ​ល​ខ្លាំង​​នោះ គឺ​បន្ទាប់​ពី​កីឡា​ករ​ជើង​ខ្លាំង ហែម ថង បាន​​ក្លាយ​ជាជន​ទី​១០ ដែល​ត្រូវសន្លប់​ក្រោម​ដៃ​របស់​គេ​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៦ មិថុនា ​។

មិន​ខុស​ពី​ការ​​​តាំង​ចិត្តទាល់​តែ​សោះ កីឡា​ករ​យុគ យក្សផ្លែ ​ដែល​អ្នក​ណាក៏ស្គាល់​ថា ជា​ប្អូន​ប្រុស​បង្កើត និងជា​គ្រាប់ពូជ​ថ្មីរបស់​កីឡា​ករ​យុគ យក្សគីល ​មក​ពីក្លិប​អប់​រំ​កាយ និង​កីឡា​ខេត្ត​បាត់​ដំបង​កាន់តែប​ង្ហាញ​ឲ្យ​ឃើញ​ច្បាស់​​ថា​ខ្លួន​គេ​ខ្លាំ​ងពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់​កាល ។ ប្រមាណ​កន្លះឆ្នាំ​ចុង​ក្រោយ ​លទ្ធផល​ចាញ់​របស់​កីឡា​ករ​រូប​នេះ​ត្រូវគេ​កត់​សម្គាល់​ថា កម្រ​កើត​មាន​ដូចអំឡុង​ពេល​មុន ​ដោយក្នុង​នោះលទ្ធ​ផល​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ត្រូវគេ​ឃើញថា​កើត​មាន​ឡើង​ស្ទើរតែ​ជាប់សូរ​គ្នាផ្ទួនៗ​ ហួសពី​ការ​ប៉ាន់​ស្មាន ។

មិនត្រឹម​តែអ្នក​ស្នេហាក្បាច់​គុន​ប្រដាល់​ប៉ុណ្ណោះ​ទេ ពោល​គឺ​សូម្បី​តែកីឡា​ករ​ភាគ​ច្រើន ​នៅ​ក្នុងពិភព​​ប្រដាល់ ដែលធ្លាប់​មើល​ស្រាល​គេ​កន្លង​មកក៏ញាក់សាច់ដ​ូច​គ្នាថាយុគ ​យក្ស​ផ្លែ ​ពេល​នេះ មិន​ខុសពី​ដំរ​ី​​ចុះ​​ប្រេង​ ដែល​អ្នក​ណា​​ឡើង​​ប្រកួត​​ជា​មួយបើមិន​ចាញ់​ដោយ​ពិន្ទុក៏​សន្លប់​​ដែរ ។ មក​ទល់​ពេល​នេះ មានកីឡា​ករ​ចំនួន​​១០​រូប​ហើយបានក្លាយ​ជាអ្នក​ដួល​សន្លប់​នៅ​លើរេញ ក្រោម​ដៃ​របស់​យុគ យក្ស​ផ្លែ ខណៈ​ដែល​តួលេខ​អ្នក​ឆ្លង​មិន​ដល់​ទឹក​ទី​៥ទាំង​នោះ​ គឺ​ទើប​តែកើត​មានក្នុង​រយៈពេល​ចុង​ក្រោយនា​កន្លះ​ឆ្នាំនេះ​ប៉ុណ្ណោះ គឺចំពេល​ដែ​លយុគ យក្ស​ផ្លែ​ តាំង​ចិត្ត​ថា នឹង​ស្ដា​រមុខមាត់​របស់​បង​ប្រុស​ឲ្យ​ខាង​​តែ​បាន​ ដើម្បីលើក​ស្ទួយ​​ត្រកូល​អ្ន​ក​ប្រដាល់​របស់​​ខ្លួន ។

ក្នុង​ចំណោម​អ្នក​សន្លប់​ទាំង​នោះមិន​មែន​ជា​កីឡា​ក​រជើង​ថ្មី​នោះ​ឡើយ ដោយ​ហោច​ណាស់​ក៏ដៃគូ​របស់​គេ​ធ្លាប់ឆ្លង​កាត់ការ​ប្រកួត​ច្រើន​ជាង​៣០​ដង​ដែរ ។ ជាក់​ស្ដែង​កីឡា​ករ​ម៉ន រ៉ៃយ៉ា ​ដែល​អ្នក​ណា​ក៏​ទទួល​ស្គាល់​ថា ​មិន​ធម្មតា​នោះ បាន​ត្រឹមតែ​ឈានដល់​ទឹកទី៣​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​ជន​ទី​៩ ដែល​ត្រូវ​គេ​ចុះ​បញ្ជី​ថា បាន​សន្លប់​ក្រោម​ដៃ​របស់​គេ ។ ដោយ​ឡែកចំពោះ​កីឡា​ករ ហែម ថង មក​ពី​ ​មជ្ឈ​មណ្ឌលកីឡា​ខេម​រភូមិន្ទ ដែល​ជា​ជន​ទី​១០​នេះ​វិញ​ត្រូវ​គេ​ដឹង​ថា បាន​ឡើងរេញ​ចំនួន​៤៨​ដង​រួច​មក​ហើយ ខណៈ​​ដែ​លនា​​ពេល​​កន្លង​​មក​ យុគ យក្សផ្លែ​​ ក៏​សឹង​​​មិន​មែន​ជា​ដៃ​គូ​របស់​គេ​ផង បើ​ទោះ​ជា​យុគ យក្ស​ផ្លែ ​ឆ្លង​កាត់​ការ​ប្រកួត​បាន​ច្រើន​ជាង ។

កីឡា​ករ​ហែម ​ថង បាន​ក្លាយ​ជា​ជនទ​ី​១០ សន្លប់​ក្រោម​ដៃ​​យុគ យក្ស​ផ្លែ ​​ក្នុងការ​ប្រកួត​​ កាល​ពី​ថ្ងៃ​អាទិត្យទី១៦​ មិថុនា ​នៅ​សង្វៀន​បឹង​ស្នោ ។ លទ្ធផល​សន្លប់ក្នុង​ទឹក​ទី​២ របស់​ហែម ថង កំពុងរុញឲ្យយុគ យក្ស​​ផ្លែ ​រអិល​ចូល​ក្នុង​បញ្ជីជា​កីឡា​ករ​ស្ទុះឡើង​កូដ ។ ក្រុម​អ្នក​ទស្ស​នា​និយាយ​ថា បើយុគ យក្សផ្លែ ចេះ​ថែ​រក្សា​សមត្ថ​ភាព និងកម្លាំងឲ្យ​ល្អ​បាន​យូរ នោះ​ភាព​ល្បី​ល្បាញ​របស់​កីឡា​ករ​រូប​នេះ ពិត​ជា​ខ្ទរ​ខ្ទារ​មិន​ចាញ់​យុគ យក្សផ្លែ​ ​នោះ​ឡើយ បើ​ធៀប​នឹង​រយៈ​​ពេល​យុគ យក្សផ្លែ ឡើង​កូដ​ខ្លាំង​។

ម្នាក់ៗ​ចាំ​មើល​ថា ​កីឡាក​ររូប​នេះ អាច​ស្វែងរក​ជន​ទី​១១ ​ឲ្យសន្លប​់ក្រោម​ដៃ​របស់​ខ្លួនបាន ឬមិន​បាន​ ក្នុង​ការ​ប្រកួត​លើក​ក្រោយ ដើម្បី​ឲ្យ​ជាប់​ពាក្យ​ថា អ្នក​ណា​ឡើង​រេញ​ជា​មួយ ក៏​ឆ្លង​មិន​ផុត​៥​ទឹក ​ផ្ទួនៗ​គ្នា​នោះ ៕