ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​​ប្រកួត​​កីឡា​​បាល់​​ទះ​​ដណ្តើម​​ជើង​​ឯក​​ពាន​​រង្វាន់​​​លី​អូ​​បៀរ​​ប្រ​ចាំ​​ឆ្នាំ​​2013

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ការ​ប្រកួត​កីឡា​​បាល​់​ទះ​ដណ្តើម​ជើង​ឯក​ពាន​រង្វាន់​​លី​អូ​បៀរ​ប្រចាំ​ឆ្នាំ​២០១៣ ដែល​មាន​ទឹក​ប្រាក់​៦០​លាន​រៀល​បាន​ចាប់​ផ្តើម​ហើយ​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ​នៅ​ទី​លាន​ Beeline Arena ជ្រោយ​ចង្វា ។ ការ​ប្រកួត​នេះ​មាន​រយៈ​ពេល​៦​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​២២​ មិថុនា ​ដោយ​មាន​កីឡាករ​​ចូល​រួម​ចំនួន​៨​ក្រុម ​​បែង​ចែក​ជា​២​ពូល​ក្នុង​១​ពូល​មាន​៤​ក្រុម​គឺ៖

-ពូល​ A មាន​ក្រុម​វិទ្យា​ល័យ​ ជា ស៊ីម សាម​គ្គី ក្រុម​វិទ្យា​ល័យ​ឫស្សី​កែវ ​, ក្រុម​សាកល​វិទ្យា​ល័យ​​​​ជាតិ​គ្រប់​គ្រង និង​ក្រុម​អង្គ​ការ​ដើម្បី​ភាព​ញញឹមនៃកុមារ PSE ។
-ពូល​B មាន​ក្រុម​សហ​ភាព​​សហព័ន្ធ​យុវ​ជន​កម្ពុជា​សង្កាត់​វាល​ស្បូវ ​, ក្រុម​វិទ្យាល័យ​​ផ្សារ​​ដើម​​ថ្កូវ, ក្រុមយុវ​ជន​វិទ្យា​ល័យ​អនុវត្ត​ និង​ក្រុម​សហ​ភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង ​។

នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​មាន​៣​ប្រកួត​ក្នុង​នោះ​ក្រុម​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ PSE បាន​យក​ឈ្នះ​​លើ​ក្រុម​វិទ្យា​ល័យ​ជា ស៊ីម សាម​គ្គី ៣​សិត​ទល់​២​សិត ​។ ​ក្រុម​វិទ្យាល័យ​​ឫស្សី​កែវ ​ឈ្នះ​ក្រុម​សាកល​វិទ្យា​ល័យ​​ជាតិ​គ្រប់​គ្រង​៣​សិត​ទល់​២​សិត និងក្រុម​សហ​ភាព​សហ​ព័ន្ធ​​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង​ ឈ្នះ​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​សង្កាត់​វាល​ស្បូវ​៣​សិត​​​ទល់​នឹង​០ ។

សូម​បញ្ជាក់​ថា ​សម្រាប់​ប្រាក់​រង្វាន់​ជ័យ​លា​ភី​ដែល​ត្រូវ​​ប្រគល់​ជូន​ដល់​ក្រុម​កីឡា​ករ​ទទួល​​បាន​ជ័យ​ជម្នះ​គឺ​លេខ​១ ទទួល​បាន​៤០​លាន​រៀល , លេខ​២​ទទួល​បាន​៨​លាន​រៀល ​,លេខ​៣​ទទួល​បាន​៦​លាន​រៀល និង​លេខ​៤​ទទួល​បាន​៤​លាន​រៀល ។ ការ​ប្រកួត​​​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​និង​អភិវឌ្ឍ​​វិស័យ​​កីឡា​បាល់​ទះ ឱ្យ​មាន​ការរី​ក​ចម្រើន​​ឈាន​​ទៅ​ប្រកួត​​ពី​កម្រិត​ថ្នាក់​ជាតិ​ទៅ​​អន្តរ​ជាតិ ។

ផ្តល់​ឱកាស​​ដល់​ក្រុម​កីឡា​ករ​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​បច្ចេក​​ទេសល្អៗ​​​ពី​​គ្នា​ទៅ​វិញ​ទៅ​​មក ។ ​បណ្តុះ​កីឡា​ករ​ថ្មីៗ​ឈាន​ចូល​លំដាប់​ថ្នាក់​​​ជម្រើស​ជាតិ​ឱ្យ​​បាន​កាន់​តែ​ច្រើន​ និង​បំផុស​ឱ្យ​យុវ​ជន​ចូល​រួម​ក្នុងសកម្ម​ភាព​ដែល​មាន​តម្លៃ​សម្រាប់​សង្គម​ជាតិ​តាម​រយៈ​ការ​លេង​កីឡា​ ចៀស​​វាង​ការ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេង​ៗ​ដែល​សង្គម​ស្អប់​ខ្ពើម ៕