ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង​ទទួល​បាន​ទេសចរណ៍​ជាង​៤​ម៉ឺន​នាក់ នា​ពិធីបុណ្យ​អុំទូក

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​បាន​រំលេច​ដោយ​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត នៅ​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ បាន​ជាង​៤​ម៉ឺន​នាក់ ក្នុង​នោះ…

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​បាន​រំលេច​ដោយ​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត នៅ​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ បាន​ជាង​៤​ម៉ឺន​នាក់ ក្នុង​នោះ អ្វី​ជាទី​ចាប់អារម្មណ៍​សំ​ម្រា​ប់​ការ​កម្សាន្ត​សប្បាយ គឺ​ទស្សនា​ពិធី​ប្រណាំង​ទូកង ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល ខេត្តស្ទឹងត្រែង​។ លោក អន ប៉ាវ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យ​ដឹង​ថា ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា មាន​អ្នក​មក​លេង​កម្សាន្ត​ចំនួន​៤០.៥០០​នាក់ ហើយ​ខេត្តស្ទឹងត្រែង​បាន​បន្ត​ប្រារព្ធ​អបអរ​ព្រះរាជ​ពិធី អុំទូក អកអំបុក សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ​ទៀត គឺ​ពី​ថ្ងៃ​ទី​២១ ដល់​២៣ វិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរណ៍ ហូរ​ចូល​ជាង​៣.០០០​នាក់​ទៀត កំណើន​១៩.៩៩​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៧​។

ដែល​ទេសចរណ៍​ទាំងនោះ បាន​បន្តដំណើរ​កម្សាន្ត តាម​រមណី​ដ្ឋា​ន​ដូច​ជា​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ព្រះ​និម្មិត​, អូរ​ឫស្សី​កណ្តាល បណ្តុំ​កោះ​នានា នៅ​ដង​ទន្លេ មេគង្គ សេ​កុង និង​សេ​សាន​។ លោក អន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​លើក​ឡើង​ថា​៖ ខេត្តស្ទឹងត្រែង ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភូមិភាគ​ឦ​សាន្ត ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៤៥៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ខេត្តស្ទឹងត្រែង​មាន​ទេសភាព​យ៉ាង​ស្រស់​ត្រកាល មាន​សក្តានុពល​ទេសចរ សំបូរ​បែប ជា​ពិសេស​មាន ទន្លេ​ចំនួន​៤ ទន្លេសេសាន ទន្លេមេគង្គ ទន្លេសេកុង និង​ទន្លេស្រែពក ជា​លក្ខណៈ​ពិសេស​របស់​ខេត្ត និង​សំបូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក ព្រៃឈើ ផ្សោត​មេគង្គ កោះ​តូច​ៗ​នៅ​តាម​ទន្លេ ពិសេស​តំបន់​រ៉ាំសា ដែល​ជា​ប្រភព​នៃ​មច្ឆា​ជាតិ សម្រាប់​ពង​កូន​នៅ​រដូវវស្សា និង​មាន​ភ្នំ​ឧទ្យាន​ជាតិ​វរៈជ័យ និង​មាន​ទឹកជ្រោះ​ជាដើម និង​មាន​សក្តានុពល​ទេសចរណ៍ ផ្នែក​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី សាសនា និង​ជនជាតិ ភាគតិច​ជា​ច្រើន​ថែម​ទៀត​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា​៖ នៅ​ក្នុង​៩​ខែ ដើមឆ្នាំ​២០១៨​នេះ ខេត្តស្ទឹងត្រែង​ទទួល​បាន ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សរុប​ទាំងអស់​ដែល​មក​លេង​កម្សាន្ត​មាន​ចំនួន ២១៩.២៨០​នាក់ ហើយ​ការងារ​បន្ត​ប្ដេជ្ញា រៀបចំ​រមណី​ដ្ឋា​ន​បន្ថែម​ទៀត មាន​សុវត្ថិភាព​សន្តិសុខ សេវាកម្ម​ល្អ ដើម្បី​ទាញ​ភ្ញៀវ​ទេស ចរមក​កម្សាន្ត​ឱ្យ​កាន់តែ​ច្រើន​។ លោក ដួង ពៅ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍ លើក​ឡើង​ថា​៖ ទោះជា​នៅ​ក្នុង​៩​ខែ ដើមឆ្នាំ​២០១៨ ទទួល​បាន​ភ្ញៀវ​ជាង​២០​ម៉ឺន​ក៏​ដោយ តែ​វា​មិន​គ្រប់​នៅឡើយ​ទេ ដោយ​ដំណាក់កាល​បន្ត និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​ខេត្តស្ទឹងត្រែង​ក្លាយជា​តំបន់​ទេសចរណ៍ គោលដៅ​ទី​៤ ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​រយៈ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ ដែល​ក្នុង​១​ឆ្នាំ​ៗ​យើង​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ច្រើន ដោយ​គ្រាន់តែ​ប្រជាពលរដ្ឋ និង​មន្ត្រី​ទាំងអស់​ចូលរួម​ចំណែក​សម្អាត អនាម័យ​បរិស្ថាន សម្អាត​លំនៅ​ឋាន មាន​ផាសុកភាព​សម្រាប់​ដំណើរ​កម្សាន្ត ក៏​ដូច​ជា​ផ្តល់​សេចក្តីសុខ​ផ្នែក​ផ្លូវចិត្ត នោះ​ភ្លៀវ​ទេសចរណ៍ និង​ហូរ​ចូល​ច្រើន​នៅ​ខេត្តស្ទឹងត្រែង​៕


​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ