ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧប​នាយករដ្ឋ​មន្ត្រី​គាត ឈន់ ​អញ្ជើញ​​ចូល​រួម​ក្នុង​ពិធីសំណេះ​សំណាល​​​ជាមួយ​យុវជន​នៅ​សាកល​វិទ្យា​ល័យ​ភ្នំពេញអន្តរ​ជាតិ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ឧប​នាយករដ្ឋ​មន្ត្រី​គាត ឈន់ ​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​​​ និង​ជា​ប្រធាន​​គណៈ​ដឹកនាំ​​ក្រុម​ការ​ងារ​​​ចុះ​ជួយ​​​ខណ្ឌ​៧មករា ​បាន​អញ្ជើញ​​ជា​អធីបតី​ក្នុងពិធី​សំណេះ​សំណាល​​ជាមួយ​​យុវជន​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​​អន្តរ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៣​ ហើយយុវជន​​ដែល​ចូល​រួមក្នុង​ពិធីនោះ​​​មក​ពី​បណ្តា​​សង្កាត់​ផ្សេងៗ​​ក្នុង​ខណ្ឌ​៧មករា ​​រាជ​ធានី​

រាជធានីភ្នំពេញ ៖ លោក​ឧប​នាយករដ្ឋ​មន្ត្រី​គាត ឈន់ ​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​​​ និង​ជា​ប្រធាន​​គណៈ​ដឹកនាំ​​ក្រុម​ការ​ងារ​​​ចុះ​ជួយ​​​ខណ្ឌ​៧មករា ​បាន​អញ្ជើញ​​ជា​អធីបតី​ក្នុងពិធី​សំណេះ​សំណាល​​ជាមួយ​​យុវជន​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​​អន្តរ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៣​ ហើយយុវជន​​ដែល​ចូល​រួមក្នុង​ពិធីនោះ​​​មក​ពី​បណ្តា​​សង្កាត់​ផ្សេងៗ​​ក្នុង​ខណ្ឌ​៧មករា ​​រាជ​ធានី​ភ្នំពេញ​ប្រមាណ​​៤០០នាក់ ។

​លោកស្រី​ទេព កូលាប ​ប្រធាន​កិត្តិ​យស​នៃ​សា​ខា​ក្រុម​សកម្ម​ជន​យុវជន​ក.៧៧ សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ​​ បាន​សម្តែង​នូវ​​​សេចក្តី​សោមនស្ស​រីករាយ​​យ៉ាង​ក្រៃ​លែង​​​ចំពោះ​​​វត្ត​មាន​ដ៏​ថ្លៃថ្លា​​របស់​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​​ គាត ឈន់ ដែល​បាន​ផ្តល់​​​កិត្តិ​យស​​ដ៏​ឧត្តុង្គ​ឧត្តម​ និងឆ្លៀត​​ពេល​ដ៏មមារញឹក អញ្ជើញ​ចូល​រួម​ជា​អធិបតី​ខ្ពង់​ខ្ពស់​ក្នុងពិធី​ដ៏ឱឡារិក​នេះ ។