ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​យោធា​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ដ​គេច​ម៉ូតូ​ជ្រុល​បុក​ក្បាល​របាំង​ថ្ម​ ការ​មិន​ប្រតិបត្ដិ​តាម​ពាក្យ​ស្លោក​«​ស្រវឹង​កុំ​បើកបរ»​ទើប​ជា​ហេតុ​កើត​មាន​គ្រោះ​ថ្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ មន្ដ្រី​យោធា​ម្នាក់​បើក​រថយន្ដ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01-2-1502 ទាំង​ស្រវឹង​ជោកជាំ​ក្នុង​ល្បឿន​លឿន​គេច​ម៉ូតូ​មួយ​គ្រឿង​ ក៏​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​២​កង់​ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ ជិត​ក្រសួង​សង្គម​កិច្ច​ ក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​ កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១៧​ មិថុនា​ ។​

មន្ដ្រី​ប៉ូលិស​អន្ដរាគមន៍​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ មន្ដ្រី​យោធា​ឈ្មោះ​ ងួន​ សំបូរ​ បើក​រថយន្ដ​ម៉ាក​ស្ដាដា​ ពណ៌ត្រេអីុ​ ពាក់​ស្លាក​លេខ​ ខេមរ​ភូមិន្ទ​ 01-2-1502 ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​គេច​ម៉ូតូ​មួយ​គ្រឿង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​បាក់​អស់​២​កង់​ ហើយ​រថយន្ដ​បែក​កង់​ខាង​មុខ​ព្យាយាម​បើក​រត់​បាន​ប្រហែល​៥០​ម៉ែត្រ​ ទើប​ទៅមុខ​លែង​រួច​​ ។​

លោក​​ ងួន​​ សំបូរ​ ជា​អ្នក​បើក​រថយន្ដ​ឱ្យ​ដឹង​ថា​ រូប​គាត់​ចេញ​ពី​ផឹក​ស៊ី​ជា​មួយ​មិត្ដ​ភក្ដិ​នៅ​កន្លែង​ធ្វើ​ការ​ ហើយ​បើក​រថយន្ដ​មក​លំនៅ​ឋាន​ តែ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ បាន​គេច​ម៉ូតូ​មួយគ្រឿង​ ក៏​ជ្រុល​ល្បឿន​បុក​ក្បាល​របាំង​ថ្ម​ទាំង​កម្រោល​តែ​ម្ដង​ ។​  មន្ដ្រី​ប៉ូលិស​ច​រាចរ​ខណ្ឌ​ចំការមន​ និង​ប៉ុស្ដិ៍​បឹងត្របែក​ចុះ​មក​អន្ដរាគមន៍​វាស់​វែង​រួច​ស្ទូច​រថយន្ដ​ និង​ឃាត់​ខ្លួន​អ្នក​បើក​បរ​យក​ទៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ៕​