ខេត្តកណ្ដាល៖ នៅក្នុងបរិវេណវត្តព្រែកសំរោង កាលពីព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ លោកឧត្ដមសេនីយ៍ឯក ឌៀង សារុន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមទី១គណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ ប្រធានក្រុមការងារចុះពង្រឹងសង្កាត់តាខ្មៅ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និងសមាជិកបក្សក្នុងមូលដ្ឋានសង្កាត់តាខ្មៅ ដើម្បីរំលឹកអំពីការទៅបោះឆ្នោតជ្រើសតំណាងរាស្រ្តអាណត្តិ៥ ។
ការបោះឆ្នោតជ្រើសតំណាងរាស្រ្តអាណត្តិ៥ នឹងប្រជាព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ២០១៣ ដោយបានអំទាវនាវដល់ប្រជាពលរដ្ឋ និងសមាជិកបក្ស ឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ប្រយោជន៍ជួយគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ឯក ឌៀង សារុន ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិតប៊ុន រ៉ានី តាមរយៈលោកនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដល់ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងក្រុងតាខ្មៅ៕
ចែករំលែកព័តមាននេះ