ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​​​រថយន្ត​បុក​​រងរបួសធ្ងន់​​

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់​​ដោយ​សារ​រថយន្ត​មួយគ្រឿង​មិនស្គាល់ម៉ាក​​បើក​បុក ខណៈ​ពេល​ស្ត្រី​រូប​នោះ​​វង្វេង​ដើរ​តាម​ថ្នល់​ជាតិ​ឯង ​កាលពី​​វេលាម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៧ មិថុនា ២០១៣ ស្ថិត​នៅចំណុច​ភូមិស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មន្ត្រី​ប៉ូលិស​ក្រុង​ឆ្នាំង​បាន​ឱ្យ​ដឹងថា ស្ត្រីរងគ្រោះ​ឈ្មោះម៉ា សៀន អាយុ​៥៦​ឆ្នាំ រស់នៅភូមិ​ទី៧​ សង្កាត់ខ្យាម ​ក្រុង​កំពង់ឆ្នាំង ។ ​ក្រោយ​ពេលកើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​ខ្លួ​ន​បាត់ រីឯ​ស្ត្រី​រងគ្រោះ​​បែក​ក្បាល​​​ និង​រង​របួស​យ៉ាងធ្ងន់​ធ្ងរ ត្រូវបាន​អ្នក​ជិត​ខាង​​បញ្ជូន​​មក​​កាន់​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ដើម្បី​​ធ្វើការ​សង្គ្រោះ​​ ។ មក​ដល់ពេលនេះ ស្ត្រីរងគ្រោះ​​ស្ថិត​ក្នុង​​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់ ហើយ​ពុំ​ទាន់​ឃើញ​​មានក្រុមគ្រួសារ​​​សាច់​ញាតិ​​មក​មើល​ថែរក្សា​នោះទេ៕