លោកបណ្ឌិតប៉ែន ស៊ីម៉ន ជួបសំណេះសំណាលសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងមន្ត្រីអប់រំចូលនិវត្តន៍ស្រុកអង្គរជ័យ
ខេត្តកំពត៖ ព្រឹកថ្ងៃទី១៨ មិថុនា នៅវិទ្យាល័យជា ស៊ីមអង្គរជ័យ ឃុំតានី ស្រុកអង្គរជ័យ មានប្រារព្ធពិធីសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងមន្ត្រីអប់រំចូលនិវត្តន៍ក្នុងស្រុកអង្គរជ័យ ចំនួន១.១៨០នាក់ ស្រី៥០៥នាក់ ក្រោមអធិបតីភាពលោកបណ្ឌិតទេសរដ្ឋមន្ត្រីប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត។
ចែករំលែកព័តមាននេះ