ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃលំនៅឋាននៅ​ក្នុងទីក្រុងជាច្រើន​របស់ប្រទេសចិនកើនឡើង​នៅក្នុងខែឧសភា​

12 ឆ្នាំ មុន

តម្លៃ​លំនៅ​ឋាន​ថ្មី​នៅ​ក្នុង​ទីក្រុង​ស្ទើរ​តែ​ទាំង​អស់​របស់​ចិន​កើន​ឡើង​កាលពីខែ​ឧសភា ។ ​ការ​ឡើង​ថ្លៃ​នេះ​ដោយសារ​មាន​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ធំៗ​ ខណៈ​ដែល​វិធានការ​គ្រប់គ្រង​អច​ល​ន​ទ្រព្យ​ថ្មីៗ​របស់រដ្ឋាភិបាល​បរាជ័យ​មិន​អាច​​ទប់​ស្កាត់​អ្នក​ទិញ​បាន​ ។​
ការិយាល័យស្ថិតិ​ជាតិ​បាន​និយាយ​នៅ​​ក្នុង​របាយ​ការណ៍​ថា​ តម្លៃ​លំនៅ​ឋាន​បាន​កើន​ឡើង​​នៅ​ក្នុង​ទីក្រុង​៦៩​​ក្នុង​ចំណោម​ទីក្រុង​ធំៗ​

តម្លៃ​លំនៅ​ឋាន​ថ្មី​នៅ​ក្នុង​ទីក្រុង​ស្ទើរ​តែ​ទាំង​អស់​របស់​ចិន​កើន​ឡើង​កាលពីខែ​ឧសភា ។ ​ការ​ឡើង​ថ្លៃ​នេះ​ដោយសារ​មាន​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ធំៗ​ ខណៈ​ដែល​វិធានការ​គ្រប់គ្រង​អច​ល​ន​ទ្រព្យ​ថ្មីៗ​របស់រដ្ឋាភិបាល​បរាជ័យ​មិន​អាច​​ទប់​ស្កាត់​អ្នក​ទិញ​បាន​ ។​
ការិយាល័យស្ថិតិ​ជាតិ​បាន​និយាយ​នៅ​​ក្នុង​របាយ​ការណ៍​ថា​ តម្លៃ​លំនៅ​ឋាន​បាន​កើន​ឡើង​​នៅ​ក្នុង​ទីក្រុង​៦៩​​ក្នុង​ចំណោម​ទីក្រុង​ធំៗ​ទាំង​៧០​​ដែល​បាន​តាម​ដាន​ដោយ​រដ្ឋាភិបាល​ ។ ​ទីក្រុង​ពាណិជ្ជ​កម្ម​ក្វាង​ចូវ​កើន​ឡើង​ខ្ពស់​ជាង​​គេ​ ដោយ​តម្លៃ​លំនៅ​ឋាន​​កើន​ដល់​ទៅ​១៥%​​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ។​ តម្លៃ​លំនៅ​ឋាន​នៅ​រដ្ឋ​ធានី​បេ៉​កាំង​កើន​ឡើង​១២​%​ ខណៈ​ដែល​ទីក្រុង​ពាណិជ្ជកម្ម​សៀង​ហៃ​កើន​ឡើង​១០%​ ។​

គួរ​បញ្ជាក់​ថា ទីក្រុង​ទាំង​បី​ខាង​លើ​នេះ​ ជា​ទី​ក្រុង​ដែល​មាន​តម្លៃ​លំនៅ​ឋាន​ឡើង​ខ្ពស់​ជាង​​គេ​បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​ផ្លាស់​ប្តូរ​​វិធី​សាស្ត្រ​សម្រាប់​ទិន្នន័យ​របស់​ខ្លួន​កាលពី​ខែមករា​​​ឆ្នាំ​២០១១ ។​កាល​ពី​ខែ​មីនា រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធ​នា​ការ​រយៈ​​ពេល​​៣​ឆ្នាំ​​ដើម្បី​ទម្លាក់​ថ្លៃ​​លំនៅ​ឋាន ។ ​ក្នុង​នោះ​ទីក្រុង​ប៉េកាំង​បាន​ចេញ​វិធាន​ការ​តឹង​រ៉ឹង​បំផុត​​ក្នុងចំណោម​ទីក្រុង​ទាំង​៣៥​ ។​

ក្រុម​ប្រឹក្សា​រដ្ឋ​បាន​និយាយ​​នៅ​ក្នុង​របាយ​ការណ៍​ដែល​បង្ហោះ​តាម​គេហ​ទំព័រ​រដ្ឋាភិបាល​​កណ្តាល​កាល​ពី​ថ្ងៃ​ទី​២៤​​ឧសភាថា​ ប្រទេសចិន​នឹង​បង្កើន​ការ​សាក​ល្បង​យក​ពន្ធ​អចលន​ទ្រព្យ​​ ដែល​ត្រូវ​បាន​កំណត់​យក​តែ​ទីក្រុងសៀងហៃ​ និង​ទីក្រុង​ចុង​ឈីង​ប៉ុណ្ណោះ​ ។​តម្លៃលំនៅឋានថ្មី​ដែលធ្លាក់ចុះ​មាន​តែ​នៅ​ទីក្រុង​វិន​ចូវ​មួយ​ប៉ុណ្ណោះ​ ដែល​នៅ​ទីក្រុង​នោះ​​តម្លៃ​លំនៅ​ឋាន​បាន​ធ្លាក់ចុះ​៣,៦%​ធៀប​នឹង​ឆ្នាំ​មុន ៕​