ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវម្ចាស់ផ្ទះប្រទះឃើញចង.កនឹងខ្សែភ្លើងស្លាប់នៅក្នុងចង្ក្រានបាយ ខណៈពេលរូបគាត់ត្រឡប់មកពីធ្វើការវិញ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ មិថុនា ២០១៣ នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យុវជនដែលចង.កស្លាប់នេះត្រូវគេស្គាល់ឈ្មោះផុន រដ្ឋា អាយុ២២ឆ្នាំ មានទីលំនៅភូមិរំពាត់ជ្រូក ឃុំក្រាំងចេក ស្រុកឧដុង្គ ចំណែកម្ចាស់ផ្ទះឈ្មោះប៉ែន ពឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ គេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យបុរសរូបនេះចង.កសម្លាប់ខ្លួននៅឡើយទេ ។
តាមប៉ូលិសកោសល្យវិច័យបានឱ្យដឹងថា យុវជនរូបនេះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតមែន រីឯមូលហេតុប៉ូលិសកំពុងធ្វើការស្រាវជ្រាវបន្ត៕
ចែករំលែកព័តមាននេះ