ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​ទៅ​ចំការ​ទុក​កូន​ចាំផ្ទះ​ នាំគ្នាចុះ​ងូត​ទឹក​អូរ​លង់​ស្លាប់​៤នាក់​

12 ឆ្នាំ មុន

ខេត្តកំពង់​ចាម៖ ក្មេង​ប្រុសស្រី​៤នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត ខណៈ​ឪពុក​ម្តាយ​​ទៅ​ចំ​ការ​ទុក​ឲ្យ​នៅ​ចាំផ្ទះ​​ ក៏​នាំគ្នា​ចុះ​ងូត​​ទឹក​អូរបណ្តាល​ឲ្យ​លង់​ស្លាប់​ កាលពី​វេលារសៀល​ថ្ងៃទី​១៧ មិថុនា​ ២០១៣ ​​លុះ​ឪពុក​ម្តាយ​ត្រឡប់​មកវិញ​ រក​កួន​មិនឃើញ​ក៏​ផ្អើល​ឆោឡោឡើង ។ សព​ក្មេងទាំង​៤នាក់​ត្រូវបាន​គេរក​ឃើញ​ វេលាព្រឹក​ថ្ងៃទី​១៨ មិថុនា នៅ​ចំ​ណុច​អូរ​តាឃុយ ភូមិ​អូ​រវាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

ក្មេង​ប្រុសស្រី​ទាំង​៤នាក់​១-ឈ្មោះ​វ៉ាន់ វុធ ភេទ​ប្រុស អាយុ​៦ឆ្នាំ ២-ឈ្មោះ​វ៉ាន់ វ័យ​ ភេទ​ប្រុស អាយុ១០​​ឆ្នាំ​ ទាំងពីរ​នាក់​ជាបងប្អូន​បង្កើត  ៣-ឈ្មោះ ប្លោក ស្រី​ណេ​ អាយុ៨ឆ្នាំ និងទី​៤-ឈ្មោះ​ទី​ គីមស្រី អាយុ ៨ឆ្នាំ ​ទាំង៤នាក់​មានទី​លំ​នៅ​ភូមិ​កើត​ហេតុ។