ចាប់ចោរឆក់ខ្សែ.ក២នាក់នៅសង្កាត់ភ្នំពេញថ្មី
រាជធានីភ្នំពេញ៖ ជនសង្ស័យចោរឆក់២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈពួកគេជិះម៉ូតូម៉ាកស្មាស់ធ្វើសកម្មភាពឆក់ខ្សែ.កស្ត្រីម្នាក់តាមដងផ្លូវបានសម្រេច ហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បន្ទាប់ពីកើតហេតុជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។
ចែករំលែកព័តមាននេះ