ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​មុជ​ទឹក​​ជ្រៅ​ចិន​​មុជ​ទៅ​​បាត​សមុទ្រ​ចិន​ខាង​ត្បូង​​

11 ឆ្នាំ មុន

នាវា​មុជ​ទឹក​​ជ្រៅ​មាន​មនុស្ស​ជិះ​​ចិន​ឈ្មោះ JIAOLONG កាល​ពី​​​ថ្ងៃ​ទី​​១៧ មិថុនា ​បាន​​មុជ​​​ ទឹក​​ចុះ​ទៅ​​បាត​សមុទ្រ​​ចិន​ខាង​ត្បូង​​ក្នុង​ក្រប​​ខណ្ឌ​​នៃ​បេស​កកម្ម​​​​​មួយ​របស់​​នាវា​នោះ ។នាវា​​មុជ​​ទឹក​ជ្រៅ​ JIAOLONG ត្រូវ​បាន​​​លើក​​ដាក់​​​ក្នុង​ទឹក​​ពី​នាវា​XIANGYAN GHONG-09 ហើយ​ចាប់​ផ្តើម​​មុជ​ទឹក​​នា​វេលា​ម៉ោង​​១០ ម៉ោង​ក្នុង​ស្រុក មុន​ពេល​​ងើប​ពី​​ទឹក​​លើក​ដាក់​​នាវា​វិញ​​នា​វេលាម៉ោង​១៦​និង​៣០​នាទី។ នាវា​មុជ​ទឹក​ជ្រៅ​​នេះ​ និង​សមាជិក​​​ក្រុម​នាវិក​​៣​នាក់​​បាន​មុជ​ដល់​ទៅ​ជម្រៅ​​ប្រមាណ​ជា​១.៤០០​​ម៉ែត្រ​ ។

លោក​លីវ​​ប៉េង មេ​បញ្ជា​ការ​​នៃ​បេស​កកម្ម​​របស់​​នាវា​មុជទឹក​​ជ្រៅ​នេះ​គូស​បញ្ជាក់​ថា ជោគ​ជ័យ​​នៃការ​​មុជ​ទឹក​​​​លើក​​នេះ​អះ​អាង​​ពី​សមត្ថ​ភាព​​របស់​នាវា​​នោះ​ដែល​អាច​​ដំណើរ​ការ​​ប្រកប​ដោយ​​​ការ​កត់​ក្តៅ ។ លោក​កត់​សម្គាល់​​ថា ​ការ​រក​ឃើញ​​សត្វ​សមុទ្រ​​នឹង​​អាច​​ជួយ​ដល់​​ការ​ស្រាវ​ជ្រាវ​​កាន់​តែ​ស៊ី​ជម្រៅ​​​នៅ​បាត​សមុទ្រ​​ចិន​ខាង​ត្បូង ។

​នាវា​​មុជ​​ទឹក​ជ្រៅ​ JIAOLONG កាល​ពី​​ថ្ងៃ​ទី​​១៧ មិថុនា បាន​ចាក​ចេញ​​ពី​កំពង់​​ផែ​​​វាង​យីន ដើម្បី​​ចាប់​ផ្តើម​​បេស​កកម្ម​​រយៈ​ពេល​​១១៣​ថ្ងៃ​​មួយ ។ បេសក​កម្ម​​នោះ​រួម​មាន​​ការ​​ពិសោធន៍​​នានា​​សម្រាប់​សាក​ល្បង​​ប្រព័ន្ធ​​​ប្រាប់​ទីតាំង​​របស់​​នាវា​នេះ ព្រម​ទាំង​ធ្វើ​ការ​​សិក្សា​​ខាង​ជីវ​សាស្ត្រ​​ទាំង​ឡាយ​​​ ហើយ​ប្រមូល​ផ្តុំ​​នានា​​នៅ​បាត​​មហា​សមុទ្រ​​​ប៉ាស៊ី​ហ្វិក​ ។ នាវា​​មុជ​​ទឹក​ជ្រៅ​ JIAOLONG កាល​ពី​​ខែ​មិថុនា​​ ឆ្នាំ​២០១២ ​សម្រេច​បាន​​ឯត​ទគ្គ​កម្ម​​ក្នុង​ការ​មុជ​ទឹក​​ដោយ​​មុជ​ដល់​​ជម្រៅ​​៧.០៦២​ម៉ែត្រ​​ ក្នុង​តំបន់​​ជ្រៅ​ MARIANNES ក្នុង​មហា​សមុទ្រ​​ប៉ាស៊ី​ហ្វិក​ ។ បេសក​កម្ម​​នា​ពេល​​នេះ ​កំណត់​ពី​ដំណាក់​កាល​​នៃ​ការ​​សាក​ល្បង​​រយៈ​ពេល​​៥​ឆ្នាំ​​មួយ​របស់​​នាវា​នេះ​មុន​ពេល​​ដាក់​ធ្វើ​អាជីវ​កម្ម ៕