ខេត្តកំពត៖ បុរសចំណាស់ម្នាក់បានលង់ទឹកស្លាប់ តាំងពីវេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ថ្ងៃទី១៧ មិថុនា ២០១៣ ម្លេះ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ ទើបអ្នកជិតខាងបានយកម៉ាស៊ីនមកបូមទឹកស្រះចេញដើម្បីយកសព។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះនី ផូង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច រស់នៅតែម្នាក់ឯង ដោយប្រពន្ធកូនបានចេញទៅរកស៊ីនៅខេត្តឆ្ងាយៗអស់។
ប្រភពបន្តថា ដោយមានការសង្ស័យបាត់មិនឃើញបុរសនេះ អ្នកជិតខាងក៏នាំគ្នាដើររកដែរ តែរកមិនឃើញ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ អ្នកជិតខាងបានយកម៉ាស៊ីនមកបូមទឹកស្រះចេញ ដោយសង្ស័យជនរងគ្រោះលង់ទឹកស្រះនេះព្រោះឃើញស្បែកជើង និងកន្សែងនៅមាត់ស្រះ ព្រមទាំងឃើញឆ្កែរបស់ជនរងគ្រោះនៅចាំលើខ្នងស្រះមិនទៅណាសោះ៕
ចែករំលែកព័តមាននេះ