ខេត្តកណ្តាល ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹងរបស់ម្តាយកុមារីគ្រោះ២នាក់ដែលបានដាក់ពាក្យបណ្តឹងចោទថា លួងលោមកូនស្រីគាត់ទៅសណ្ឋាគារ ដើម្បីជួញដូរផ្លូវភេទនៅភ្នំពេញ ហើយសមត្ថកិច្ចក៏បានកោះហៅមកសាកសួរនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ នេះ ពាក់ព័ន្ធនឹងការជួញដូរកុមារស្រី២នាក់នេះ ។
ការឃាត់ខ្លួននេះ ប្រពន្ធឈ្មោះប៊ូ ពៅ អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ចំណែកប្តីឈ្មោះជួន ចយ អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិព្រែកព្នៅ សង្កាត់ក្រុងតាខ្មៅ ស្នាក់ជាមួយប្រពន្ធខាងលើ ។
ក្មេងស្រីរងគ្រោះទាំង២នាក់បានបញ្ជាក់ថា កាលពីវេលាម៉ោង៧ និង៣០នាទីល្ងាចថ្ងៃទី១៨ ឧសភា កន្លងមក ប្តី-ប្រពន្ធខាងលើបានលួងលោមពួកនាងទៅហូបស៊ុប ប៉ុន្តែបានដឹកនាងមកសណ្ឋាគារ ដើម្បីជួញដូរផ្លូវភេទទៅវិញ ៕
ចែករំលែកព័តមាននេះ