ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ប្រវត្តិសាស្ត្រ​ហើយ​! ខេត្ត​ព្រះ​សីហ​នុ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ឱកាស​បុណ្យអុំទូក​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ វា​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​នា​ឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​តួលេខ​ភ្ញៀវ​ទៅ​កំសាន្ត​បាន​ធ្លាក់​ចុះ​រហូត​ដល់​២៥.៨៨ %​។ ​យោង​តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ វា​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​នា​ឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​តួលេខ​ភ្ញៀវ​ទៅ​កំសាន្ត​បាន​ធ្លាក់​ចុះ​រហូត​ដល់​២៥.៨៨ %​។

​យោង​តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង សំពះ​ព្រះ​ខែ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

លោក វ៉េ​ង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ខេត្ដ​ព្រះ​សីហ​នុ បាន​ប្រាប់​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​ព្រះ​សីហ​នុ​ទទួលភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ៦៣.០០០​ម៉ឺន​នាក់ ថយ​ចុះ​២៥,៨៨% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​៥០.២៣០​នាក់ ថយ​ចុះ​៣២,០៧% ។

ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១២.៧៧០​នាក់ កើនឡើង​ប្រមាណ​១៥,៥៦%​។ ភ្ញៀវ​ទៅ​កំសាន្ត​តាម​បណ្តា​កោះមាន​ចំនួន​សរុប​៦,៤៨៩​នាក់ ក្នុង​នោះ​ស្រី​២.៨៥៥​នាក់ កើនឡើង​៨,៣៦% ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៣.០០១​នាក់ ក្នុង​នោះ​ស្រី​១.២៣៥​នាក់ ថយ​ចុះ​៨៧,៨៩% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣.៤៨៨​នាក់ ក្នុង​នោះ​ស្រី ១.៧០០​នាក់​កើនឡើង​២៧,៧០%​។

ភ្ញៀវ​ទេសចរចូល​តាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​សរុប​៥,៤០០​នាក់ ក្នុង​នោះ​ភ្ញៀវជាតិ​ចំនួន​៥០​នាក់ និង​បរទេស​៥.៣៥០​នាក់​។

នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​នាវា​ទេសចរណ៍​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​១ នាវា មាន​ភ្ញៀវ​សរុប​១.៨៥៤​នាក់ ក្នុង​នោះ​ស្រី​៩៦១​នាក់ មាន​នា​វឹក​សរុប​៧៩៣​នាក់ ក្នុង​នោះ​ស្រី​១២៧​នាក់​។

ភ្ញៀវ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ៈ រមណីយដ្ឋាន​ក្បាលឆាយ​មាន​ចំនួន​សរុប​ប្រមាណ​៤.៧៩៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​៦០​នាក់ (​ស្រី​១៧​នាក់​), រមណីយដ្ឋាន​ថ្ម​រូង​មាន​ភ្ញៀវ​សរុប​ប្រមាណ​១.៨៨០​នាក់ ស្រី ៥៦៤​នាក់ បរទេស​២៧០​នាក់​ និង​រមណីយដ្ឋាន​ពិ​ច​និ​ច​មាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​១.៨៥០​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​៣៣០​នាក់ ស្រី​១០០​នាក់​។

បញ្ហា​តម្លៃ ៈ ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ចំនួន​មានការ​កើនឡើង​ចន្លោះ​ពី​២០%​ទៅ​៣៥% និង​ផ្ទះសំណាក់​មួយ​ចំនួន​មានការ​កើនឡើង​ចន្លោះ​ពី​៣០%​ទៅ​៥០% ។ ចំណែក​ម្ហូបអាហារ​គ្រឿង​សមុទ្រ​មានការ​ឡើងថ្លៃ​ប្រមាណ ២០%​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ